នៅប្រទេសម៉ុងតេនេគ្រូ «អោបនគរបាល» នឹងត្រូវមានទោស
ស្ត្រីជនជាតិម៉ុងតែនេគ្រូ ជាសកម្មជនអង្គការមួយរូប ដែលបានស្ទុះទៅអោបភ្នាក់ងារនគរបាល ខណៈពេលមានបាតុកម្មប្រឆាំងអាជ្ញាធរនៅរដ្ឋធានីប៉ូហ្គូរីកា (Podgorica) នោះ ត្រូវបានផ្ដន្ទាទោស អោយបង់ប្រាក់ចំនួន៥៥០អ៊ឺរ៉ូ។ អ្នកស្រី វ៉ានចា កាឡូវិច (Vanja Calovic) នាយិការអង្គការក្រៅរដ្ឋាភិបាលមួយ បានថ្លែងពីការដាក់ទោសនោះថា ប្រព័ន្ធយុត្តិធម៌របស់ប្រទេសម៉ូងតេនេគ្រូ បានវាយតម្លៃពីការ«អោប»របស់នាង ថាបានរំខានទៅដល់ដំណើរការងារ របស់ភ្នាក់ងារនគរបាលរូបនោះ។
អ្នកស្រី វ៉ានចា កាឡូវិច (អាវលឿង) ក្នុងពេលអោបភ្នាក់ងារនគរបាល។
អ្នកស្រីកាឡូវិច (Calovic) បានថ្លែងថា «ជាសាលក្រមដ៏អាក្រក់ជាទីបំផុតមួយ នៅក្នុងតំបន់ និងនៅក្នុងសហគមន៍អ៊ឺរ៉ុប ដែលខ្ញុំមិនដែលលឺនិងជួបប្រទះ»។ [...]