Posts tagged as "Texas"

ផ្ទុះ​អាវុធ​ពីរ​កន្លែង​ផ្ទួនៗ កណ្ដាល​​ក្រុង​​អូស្ដាំង រដ្ឋ​តិចសាស

ផ្ទុះ​អាវុធ​ពីរ​កន្លែង​ផ្ទួនៗ កណ្ដាល​​ក្រុង​​អូស្ដាំង រដ្ឋ​តិចសាស

ការផ្ទុះអាវុធ បានចាប់ផ្ដើមនៅវេលាម៉ោង ២និង១៥នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក នៃរដ្ឋតិចសាស (ត្រូវនឹងព្រឹក​ម៉ោង ៨ និង១៥នាទី ម៉ោងនៅបារាំង ឬរសៀល​ម៉ោង ១៣និង១៥នាទី ម៉ោងនៅកម្ពុជា) នៅក្នុងសង្កាត់មួយ ដែល​សម្បូរទៅដោយរង្គសាលស៊ីផឹក កណ្ដាលក្រុងអូស្តាំង (Austin) នៃរដ្ឋតិចសាស ភាគខាង​ត្បូង​សហរដ្ឋ​អាមេរិក។ ក្នុងពេលភ្លាមៗ នគរបាលក្រុង​បានប្រកាស​តាមទំព័រ​ទ្វីសធើរ (Twitter) របស់ខ្លួន ហាមពលរដ្ឋ​មិន​ឲ្យ​មកជិត​កន្លែង​កើតហេតុ ខណៈ«ជនខ្មាន់កាំភ្លើង កំពុងធ្វើសកម្មភាព និងកំពុងបង្ក ឲ្យមានជន​រងគ្រោះ​ច្រើន​នាក់»។

ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ បានស្លាប់នៅនឹងកន្លែង តាំងពីពេលផ្ទុះអាវុធដំបូង។ ស្ត្រីបីនាក់ទៀតបានរងរបួស និង​ត្រូវ​បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ផ្ទុយទៅវិញ ជនរងគ្រោះទី៥ ជាបុរស ដែលរងរបួសដែរនោះ បានបដិសេធ មិនទទួលយកការជួយសង្គ្រោះអ្វីទេ។ នេះបើតាមការអះអាង របស់ក្រុមអ្នកជួយសង្គ្រោះ ដែលបានទៅដល់​ទី​កើត​ហេតុ [...]

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

ឆេះ​ពោង​ហោះ​មួយ ស្លាប់​អ្នក​ជិះ​១៦នាក់ នៅ​អាមេរិក

មនុស្ស១៦នាក់ ដែលកំពុងជិះ នៅក្នុងពោងហោះដ៏ធំមួយ បានស្លាប់នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលម៉ិញនេះ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ អគ្គិភ័យបានឆាបឆេះឡើង នៅមុនពេល​ពោង​ហោះ​បាន​ផ្ទុះ និង​ធ្លាក់បោកខ្លួន នៅលើដី។ នេះបើតាមការអះអាង របស់ការិយាល័យនគរបាល នៃភូមិ​«Caldwell» កន្លែង​ដែល​មាន ហេតុការណ៍នេះ​កើត​ឡើង។

បើតាមមន្ត្រី​អ្នកនាំពាក្យ របស់នាយកដ្ឋាន​អាកាសចរណ៍ស៊ីវិលអាមេរិក បានឲ្យដឹងថា ពោងហោះបាន​ធ្លាក់​បោក​ខ្លួន នៅពីលើចំការអ្នកស្រុក ដែលមានចំងាយជាង ៥០គីឡូម៉ែត្រ ខាងត្បូងក្រុង «Austin»។ អ្នកនាំ​ពាក្យ​ដដែល មិនបានបញ្ជាក់​ពីចំនួនជនរងគ្រោះនោះទេ។ មន្ត្រីរូបនេះគ្រាន់តែអះអាងថា គ្រោះថ្នាក់​បាន​កើត​ឡើង នៅព្រឹក​ម៉ោង៧និង៤០នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងរសៀល ម៉ោង១៤និង៤០នាទី ម៉ោងនៅបារាំង ឬ​ត្រូវ​នឹង​យប់ ម៉ោង១៩និង៤០នាទី ម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ដដែល)។

អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន

អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន

ទោះខ្លួនជាជនល្មើស ក៏អាចក្លាយជាវីរៈជនបានដែរ នៅថ្ងៃណាមួយ។ ដូចជាក្រុមអ្នកជាប់ឃុំ​នេះជាដើម ដែល​ខ្លួនសុទ្ធតែជាប់ខ្នោះដៃ ជាប់ច្រវាក់ជើង តែបានបង្ខំហែកគុកដែល​ដាក់ពួកគេ ដើម្បីចេញទៅជួយសង្គ្រោះ អ្នក​យាម​គុក​ម្នាក់ ដែលរងគ្រោះនឹងអាការៈគាំងបេះដូង។ ហេតុការណ៍បានកើតឡើង នៅក្នុងតុលាការក្រុង «Parker» នៃ​រដ្ឋ​តិចសាស់ ភាគខាត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ ហើយត្រូវ​បាន​ទូរទស្សន៍ «ABC» របស់អាមេរិក ​យកមករាយការណ៍​នៅចុងសប្ដាហ៍មុន។

អ្នកយាមគុក​ម្នាក់នេះ បានរងនូវអាការៈ​ដែលអាចអស់ជីវិត និងបានដួលពីលើកៅអី ដូចដែលបានបង្ហាញ​នៅក្នុង​រូបភាពនៃវីដេអូសុវត្ថិភាព របស់បន្ទប់ក្នុងតុលាការ។ នៅចំពោះហេតុការណ៍នេះ អ្នកជាប់ឃុំទាំង៨នាក់ ដែល​មាន​ដៃ​ជាប់​ខ្នោះ និងជើងជាប់ច្រវាក់ បានស្ទុះងើបឡើង ហើយស្រែករកជំនួយ។ តែដោយមិនឃើញ​កិច្ច​អន្តរាគមន៍​ភ្លាមៗ​​ពី​​សំណាក់មន្ត្រីអាជ្ញាធរផ្សេងទៀតនោះ ពួកគេទាំងនេះបានរុញទ្វាចំរឹង [...]

The Royal Flush៖ ពោង​​រំអិល​ខ្លួន​ចុះ​​ទឹក បង្ក​អារម្មណ៍​ស្ងើប

អ្នកដែលមានបំណងចង់បានអារម្មណ៍ស្រៀវស្ងើបខ្លាំងនោះ ប្រាកដជាមិនខុសបំណងឡើង ជាមួយនឹង​ពោង​រំអិលខ្លួនចុះលេងទឹក មួយនេះ។ អ្នកអាចមើលឃើញពីអារម្មណ៍នេះបាន ដោយទស្សនាវីដេអូខាងលើនេះ ផលិត​និងថតដោយ អ្នកជំនាញពីរនាក់ គឺលោក AJ Aguirre និងលោក Ben Hamner។

ពោងនេះ ត្រូវបានគេឲ្យឈ្មោះថា «The Royal Flush» ស្ថិតក្នុងឧទ្យានកំសាន្ដទឹក ឈ្មោះ «BSR Cable Park» នៃ​ក្រុងវ៉ាកូ របស់រដ្ឋតិចសាស សហរដ្ឋអាមេរិក។

តើនរណាមួយ មិនចង់មកលេង នៅពេលដែលបានឃើញរូបភាពទាំងនេះ?

ខ្មាន់​កាំភ្លើង​បាន​បាញ់​រះ​លើ​នគរបាល រួច​ព្រមាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ដាឡាស

ការបាញ់ប្រហារ បានកើតឡើង នៅរំលងអាធ្រាត យប់ថ្ងៃសុក្រ ចូលមកព្រឹកថ្ងៃសៅរ៍ទី១៣ ខែមិថុនានេះ ក្នុង​សង្កាត់បញ្ជាការដ្ឋាន របស់កម្លាំងនគរបាល ក្រុងដាឡាស របស់រដ្ឋតិចសាស សហរដ្ឋអាមេរិក។ នេះបើតាម​ការ​ប្រកាសឲ្យដឹង ពីនគរបាលក្រុង ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រថយន្ដធុនមធ្យមមួយគ្រឿង ដែលសាក្សី​បាន​អះអាងថា មានពាសដោយដែកការពារនោះ បានបើកចូលមកបុករះ រថយន្ដតូចជាច្រើនគ្រឿង របស់នគរបាល ហើយអ្នកនៅក្នុងរថយន្ដធុនមធ្យមនោះ បានបើកការបាញ់ប្រហារឡើង សំដៅនគរបាល។ គ្រាប់បែកជាច្រើន ត្រូវបានគេរកឃើញ នៅក្រោមរថយន្ដនគរបាល។

បន្ទាប់ពីមានការបាញ់តបវិញ ពីសំណាក់នគរបាលនោះ ជនខ្មាន់កាំភ្លើង បានបើករថយន្ដគេ​ចខ្លួន តែបានចូល​ទៅ​ជាប់គាំង នៅក្នុងចំណតរថយន្ដ នៃភោជនីយដ្ឋានមួយ។ បើតាមទូរទស្សន៍ ស៊ីអិនអិន (CNN) ដែលបាន​តាម​ដាន​ករណីនេះ ជាប់រហូតនោះ បានរាយការណ៍ថា ការជជែកចរចាបានកើតឡើង រវាងជននៅក្នុងរថយន្ដ​ពាស​ដែកនោះ ជាមួយនឹងមន្ត្រីជំនាញ (ខាងចរចា) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...