ករណី ដេនី ក្វាន់៖ ខៀវ កាញារីទ្ធ ឲ្យក្រសួងវប្បធម៌បង្ហាញ«ភស្ដុតាង»
ដើមទ្រូង របស់តារាសំដែង ចូលចិត្តស្លៀកពាក់ស៊ិចស៊ី នាង ដានី ក្វាន់ ពិតជាមាន«ឥទ្ធិពល»មែន រហូតដល់ថ្នាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅទៅណែនាំ ម្ដងជាពីរដង និងទីបំផុតដាក់ពិន័យ លើតារារូបនេះ លែងឲ្យចេញសំដែង ចំនួន១ឆ្នាំពេញ។ តែមិនមែន តែរឿងប៉ុណ្ណឹងទេ ព្រោះក្រសួងព័ត៌មាន ដែលទើបនឹងទទួលបានលិខិតបម្រាមនេះ ពីក្រសួងវប្បធម៌ បានប្រតិកម្មតបវិញ ថាខ្លួន«មិនឈឺក្បាល» និងទាមទារឲ្យក្រសួងវប្បធម៌ បង្ហាញភស្ដុតាង។
ប្រតិកម្មនៃការ«មិនឈឺក្បាល»នេះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក នៅមុននេះបន្តិចដូច្នេះថា៖ «ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាល រឿងនាងស្លៀកពាក់ នៅក្រៅឆាកដែរ។ តែការហាមឃាត់ ការសំដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)។»។
សំណេររបស់លោក ខៀវ កាញារីទ្ធ មានអមមកជាមួយ នូវកំណត់បង្ហាញលិខិត ពីនាយកដ្ឋានរដ្ឋបាល [...]