សេង សូណា ប្រកាស​ឈប់​លេង​ហ្វេសប៊ុក បន្ទាប់​ពី​ធ្លាយ​ចង់​ថត​រឿង​សិច

តារាសម្តែងដែលត្រូវបានប្រិយមិត្តអ្នកតាមដាន ពិភពសិល្បៈ និងអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ស្គាល់​យ៉ាងច្បាស់ ថាជាតារាដែលចូលចិត្តបង្អូតដើមទ្រូង ប្រចាំឆ្នាំ ២០១៤នោះ បានចេញមុខប្រកាសថា នឹងឈប់លេង​ហ្វេសប៊ុក បន្ទាប់ពីតារារូបនេះបានបដិសេធថា មានគេបន្លំបង្ខូចកេរ្ត៍ឈ្មោះរបស់នាង ដោយមកសរសេរសារនៅលើ​គណនីហ្វេសប៊ុក​របស់នាង។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាសម្តែងដែលត្រូវបានប្រិយមិត្តអ្នកតាមដាន ពិភពសិល្បៈ និងអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ស្គាល់​យ៉ាងច្បាស់ ថាជាតារាដែលចូលចិត្តបង្អូតដើមទ្រូង ប្រចាំឆ្នាំ ២០១៤នោះ បានចេញមុខប្រកាសថា នឹងឈប់លេង​ហ្វេសប៊ុក បន្ទាប់ពីតារារូបនេះបានបដិសេធថា មានគេបន្លំបង្ខូចកេរ្ត៍ឈ្មោះរបស់នាង ដោយមកសរសេរសារនៅលើ​គណនីហ្វេសប៊ុក​របស់នាង។


រូបតារា សេង សូណ ដែលត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកដាក់ផ្គុំហើយចែកផ្សាយពាសពេញ ហ្វេសប៊ុក។

តារា - ក្រោយពីទស្សនិកជនមួយចំនួនបានឃើញសារ ដែលសរសរក្នុងទំព័រហ្វេសប៊ុកមួយឈ្មោះថា Seng Sona ម្ចាស់គណនីនៃទំព័រនេះបានសរសេរថា៖ «ឆ្នាំនេះថតពាក់អាវ គេថាខ្ញុំសិចស៊ី ឆ្នាំក្រោយថតដោះអាវហើយ ថតរឿង​សិចឲ្យទូទាំងពិភពលោក បានដឹងថាខ្មែរក៏មិនចាញ់បរទេសដែរ..ហាស ហាស ហាស..»។ សារដែលពន្លេច​ក្នុង​គណនីខាងលើនោះ បានធ្វើអោយតារាដែលមានដើមទ្រូងមូលក្លំ សេង សូណា ទទួលការរិះគន់យ៉ាងចាស់ដៃ ពី​ប្រិយមិត្តអ្នកដានពិភពសិល្បៈ និងប្រិយមិត្តដែលនៅលើបណ្តាញហ្វេសប៊ុក ដោយមួយចំនួនបានចោទតារារូបនេះ ថាជាតារាល្មោភស៊ិចនោះទៀតផង។  ប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ក៏ធ្លាប់បានបញ្ចេញប្រតិកម្ម ទៅនឹងសាររបស់តារាសម្តែងស្រីសិចស៊ីរូបនេះដែរ។

បន្ទាប់ពីមានសារព័ត៌មានជាច្រើនបានចុះផ្សាយ និងទទួលការរិះគន់ពីអ្នកអភិរក្សវប្បធម៌មួយចំនួន តារាសម្តែង​ស្រី​រូបនេះ បានចេញមុខបដិសេធថា គណនីហ្វេសប៊ុកនោះ មានគេបន្លំចង់ធ្វើបាបបង្ខូចកេរ្តិ៍ឈ្មោះរបស់នាង ព្រោះនាង​បានប្លុកគណនីនោះជាយូមកហើយ។ នាងក៏មិនទទួលស្គាល់ ការបង្ហោះសារឬក៏ រូបថតសិចស៊ី ហួសហេតុទៀតដែរ នាងសង្ឃឹមថា ទស្សនិកជន នឹងយល់ពីទឹកចិត្តរបស់នាង ជានារីខ្មែរម្នាក់។

ព្រោះតែបញ្ហានេះបានធ្វើអោយ តារាសម្តែងរូបនេះ ប្រកាសថា នាងអាច នឹងផ្អាកលេង ហ្វេសប៊ុក ឬក៏អាចនឹង​បញ្ឈប់តែម្តង។ នេះបើតាមការដកស្រង់សម្តី ដោយគេហទំព័រ Looking TODAY ដែលជាគេហទំព័រក្នុងស្រុកមួយ។ ពេលនេះនាងពិតជាខ្លាច ហ្វេសប៊ុក ខ្លាំងណាស់ នាងផ្ទាល់ក៏ មិនដឹងដែរថា ថ្ងៃស្អែក ឬក៏ថ្ងៃខាងមុខ គេ (អ្នកបន្លំ Account Facebook) មានចេតនា ធ្វើបាបនាង រឿងអ្វីទៀតទេ។

គេហទំព័រខាងលើនោះ ស្រង់សម្តីរបស់កញ្ញា សេង សូណាទៀតថា «ខ្ញុំមិនថ្លើមធំដល់ថ្នាក់ ហ៊ានប្រកាសបែបនេះ ជាសាធារណៈទេ ហើយខ្ញុំក៏ជឿជាក់ថា មនុស្សស្រីទាំងអស់ គ្មានអ្នកណាចង់ យកខ្លួនឯង មកប្រឡូកប្រឡាក់ រឿង​បែបនេះដែរ ហើយសំខាន់ ខ្ញុំក៏មិនហ៊ានថតរឿងនោះ (សិច) ដែរ កុំថាឡើយថត សូម្បីតែគិត ក៏ខ្ញុំមិនដែលគិតផង វាពិតជារឿងដែលគួរឲ្យខ្មាសគេ ខ្លាំងណាស់»។ កញ្ញាបញ្ជាក់ថា កញ្ញាកំពុងវែកមុខ អ្នកដែលយកហ្វេសប៊ុករបស់​កញ្ញា​យកទៅលេង ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ២០ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...