អង្គការ​លីកាដូ៖ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ត្រូវ​បាន​រិតត្បិត

ក្នុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នេះ ប្រទេសកម្ពុជាបានគ្របដណ្តប់ដោយ ការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ​កាន់តែធ្ងន់ធ្ងរ បញ្ហាបោះឆ្នោត និងវប្បធម៌និទណ្ឌភាព (ភាពរួចទោស) ។នេះបើយោងលើរបាយការណ៍របស់​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ដែលបានចេញផ្សាយ ក្នុងពេលចុងក្រោយនេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នេះ ប្រទេសកម្ពុជាបានគ្របដណ្តប់ដោយ ការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ​កាន់តែធ្ងន់ធ្ងរ បញ្ហាបោះឆ្នោត និងវប្បធម៌និទណ្ឌភាព (ភាពរួចទោស) ។នេះបើយោងលើរបាយការណ៍របស់​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ដែលបានចេញផ្សាយ ក្នុងពេលចុងក្រោយនេះ។


កងទាហ៊ានដែលមកពីកង​ឆ័ត្រ​យោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/​Samrang Pring)

សិទ្ធិ - លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ មីនា ថា កន្លងទៅថ្មីៗនេះ អង្គការលីកាដូបានចេញរបាយការណ៍ ចែកចេញជាបី​ភាគ​សំខាន់ៗ ក្នុងនោះមានករណីរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ បញ្ហាការបោះឆ្នោត និងបន្តវប្បធម៌និទណ្ឌភាព នៅ​ក្នុងសង្គមកម្ពុជា។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការការពារសិទ្ធិមនុស្សរូបនេះបន្តថា ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣ ជា​ពិសេស​ដើមឆ្នាំ២០១៤ អង្គការលីកាដូសង្កេតឃើញថា បញ្ហាសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា មានភាពកាន់តែ​អាក្រក់​ទៅៗ។ លោក អំ សំអាត បានបញ្ជាក់ថា៖ «បើទីលានប្រជាធិបតេយ្យត្រូវបានបិទ មានន័យថាកន្លែងផ្សេងទៀតនឹង​ពិបាកជាងទីលានប្រជាធិបតេយ្យ។ ការធ្វើបាតុកម្ម និងបញ្ចេញមតិត្រូវបានបង្រ្កាបយ៉ាងហិង្សាជាបន្តបន្ទាប់ តែ​អ្នក​បញ្ជា និងអ្នកបង្រ្កាបរួចខ្លួន ចំណែកជនរងគ្រោះ ត្រូវជាប់ឃុំ នេះហើយវប្បធម៌និទណ្ឌភាព។»

កន្លងមករដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បានដាក់​កំហិតមិនឲ្យមានការប្រមូលផ្តុំ និងបិទទីលានប្រជាធិបតេយ្យ តែបម្រាមនោះ ត្រូវបានប្រកាសដកដោយ លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងកម្មវិធីមួយពីខេត្តព្រះសីហនុ។ តែមិនបានប៉ុន្មានផង លោកប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ បានប្រកាសបិទទីលានប្រជាធិបតេយ្យម្តងទៀត រហូតមកដល់ពេលនេះ។

ជុំវិញករណីនេះអ្នកតាមដានស្ថានការណ៍សង្គម និងអ្នកវិភាគនយោបាយឯករាជ្យកម្ពុជាបានកត់សម្គាល់ឃើញថា បញ្ហារំលោភសិទ្ធិសេរីភាពបញ្ចេញមតិ និងការផ្ទុះអំពើហិង្សារវាងបាតុករ និងកម្លាំងសមត្ថកិច្ច គ្រប់គ្រងដោយ​រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានផ្ទុះឡើង ក្រោយពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បង្ហាញភាពមិនចុះសម្រុងគ្នាចំពោះលទ្ធផលបោះឆ្នោតសកល ដ៏ចម្រូងចម្រាស តាំងពីខែកក្កដា ឆ្នាំ២០១៣។

ទាក់ទងបញ្ហានេះ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានលើក​ឡើង​ថា ការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយ ជាបន្តបន្ទាប់មកនេះ មិនបានចេញជាលទ្ធផលដុំកំភួននោះទេ ព្រោះគណបក្សទាំងពីរឲ្យតម្លៃ ប្រយោជន៍គណបក្ស​ជាងប្រយោជន៍ជាតិ។ លោក ចាន់ សុវ៉េត បញ្ជាក់ថា៖ «មិនចេញជាលទ្ធផលអីទេ តែវាលិចចេញជាការគំរាមកំហែង​ផ្នែកនយោបាយ និងការរំលោភសិទ្ធិសេរភាពបញ្ចេញមតិទៅវិញ»៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...