កម្ពុជា៖ ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ តាមការផ្ញើរ សារតាមទូរស័ព្ទ SMS
ប៉ុន្មានឆ្នាំចុងក្រោយមកនេះ តំបន់ផ្នែកភាគខាងលិចនៃប្រទេសកម្ពុជា បានរងគ្រោះនឹងជំងឺគ្រុនចាញ់ ដែលមានភាពធន់ នឹងការព្យាបាលជារៀងរាល់ដង។ ជាការគំរាមកំហែងមួយទៀត ទាមទារអោយមាន វីធីសាស្រ្តថ្មីសំរាប់ទប់ស្កាត់៖ គឺដោយ សារតែជំងឺនេះ មានប្រតិកម្មលឿន ដូច្នេះហើយទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សំរេចយកការផ្ញើរសារតាមទូរស័ព្ទ (SMS) មក ធ្វើជាប្រព័ន្ធប្រកាសអាសន្ន។
ជំងឺគ្រុនចាញ់ ដែលឆ្លងតាមមូស។
នៅឯ ភ្នំដំបង ដែលនៅជិតព្រំដែនប្រទេសថៃ គេបានគូររូបមូស នៅលើផ្លាកសញ្ញាពណ៍លឿងជាច្រើន ដើម្បីក្រើនរំលឹក អំពីជំងឺគ្រុនចាញ់នេះ។ លោក ឡុង វុទ្ធី ដែលជាមេភូមិមួយក្នុងខេត្តបៃលិនបានរំលឹកថា បើគ្មានការទទួលព្យាបាលត្រឹមត្រូវ ជំងឺនេះអាចសម្លាប់អ្នកជំងឺយ៉ាងលឿនជាទីបំផុត [...]