បោះឆ្នោតសកលនៅអ៊ីតាលី(IT)៖ លទ្ធផល ដែលឈានទៅគ្មានរដ្ឋាភិបាល?
ប្រទេសអ៊ីតាលីកំពុងស្ថិត ក្នុងស្ថានភាពនយោបាយមួយ យ៉ាងពិបាក បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៤កុម្ភះ កន្លងមក។ លទ្ធផលជាបណ្ដោះអាសន្ន បង្ហាញពីជ័យជំនះនៃពួកឆ្វេងនិយមនៅក្នុងរដ្ឋសភា តែមិនឈ្នះមិនចាញ់ នៅឯព្រឹទ្ធសភា ហើយបានបង្កអោយមានឧបសគ្គ សម្រាប់ការបង្កើតរដ្ឋាភិបាលមួយឡើង។
សន្លឹកឆ្នោត នៅពេលបោះឆ្នោត កាលពីថ្ងៃអាទិត្យ ក្នុងប្រទេសអ៊ីតាលី។
បន្ទាប់ពីរស់នៅក្នុងភាពត្បិតត្បៀត អស់រយះពេលមួយឆ្នាំ ក្រោមរដ្ឋាភិបាលលោក ម៉ារីយ៉ូ ម៉ុងទី (Mario Monti) នោះមក ប្រជាជនអ៊ីតាលីបានជ្រើសរើស តាមរយះការបោះឆ្នោតនេះ នូវនយោបាយ«ប្រឆាំងអ៊ឺរ៉ុប» នៃអតីតនាយករដ្ឋមន្ត្រី លោកស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) និងអតីតអ្នកកំប្លែង លោក បេពេ គ្រីលឡូ (Beppe Grillo)។ សូមមើលលទ្ធផល [...]