Posts tagged as "John Kennedy"

ចន ម៉ាកខេន ទទួល​កិត្តិយស ដោយ​បុណ្យ​សព​ថ្នាក់​ជាតិ​មួយ

ចន ម៉ាកខេន ទទួល​កិត្តិយស ដោយ​បុណ្យ​សព​ថ្នាក់​ជាតិ​មួយ

បណ្ដាជនអាមេរិក នឹងមានឱកាស បានសំដែងមរណទុក្ខជាចុងក្រោយ នៅក្នុងសប្ដាហ៍នេះ ចំពោះសពលោក ចន ម៉ាកខេន (John McCain)  អ្នកនយោបាយដ៏សំខាន់ - ព្រឹទ្ធសមាជិក - អតីតអ្នកបើកយន្ដហោះ ដែលរងទារុណកម្ម នៅក្នុងសង្គ្រាមវៀតណាម និងជាបេក្ខជនប្រធាធិបតី ឆ្នាំ២០០៨ របស់​សហរដ្ឋ​អាមេរិក។

លោកព្រឹទ្ធសមាជិក ចន ម៉ាកខេន មកពីរដ្ឋអារីហ្សូណា (Arizona) បានលាចាកលោក កាលពីថ្ងៃសៅរ៍ នៅមុនប៉ុន្មានថ្ងៃនៃបុណ្យខួបកំណើត ៨២ឆ្នាំ របស់លោក។ លោកបានរងគ្រោះ ដោយជំងឺមហារីកខួរក្បាល ដែលកើតមាន​តាំងពី១ឆ្នាំ កន្លងមក។

កម្មវិធីបុណ្យសព ត្រូវបានប្រកាសឲ្យដឹង កាលពីថ្ងៃអាទិត្យ ដោយដំបូងឡើយ នឹងប្រព្រឹត្តិទៅ ក្នុងរដ្ឋអារីហ្សូណា មុននឹងបញ្ចប់នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។ មរឈូសសពលោក ចន ម៉ាកខេន នឹងដាក់ឲ្យសាធារណជន ចូលរំលឹកវិញ្ញាណក្ខ័ន្ធ នៅថ្ងៃពុធស្អែកនេះ នៅក្នុងរដ្ឋអារីហ្សូណា រដ្ឋដែលលោកបានធ្វើជាអ្នកតំណាង អស់រយៈពេល៣៥ឆ្នាំ។ [...]

សំពត់​រ៉ូប​របស់ មូនរ៉ូ ស្លៀក​ជូនពរ​ប្រធានាធិបតី​អាមេរិក ថ្លៃ​ជិត​៥លាន​ដុល្លារ

សំពត់​រ៉ូប​របស់ មូនរ៉ូ ស្លៀក​ជូនពរ​ប្រធានាធិបតី​អាមេរិក ថ្លៃ​ជិត​៥លាន​ដុល្លារ

ថ្ងៃនោះ ក្នុងឆ្នាំ១៩៦២ ជាថ្ងៃបុណ្យខួបកំណើត របស់ប្រធានាធិបតីអាមេរិក លោក ចន កេណឺឌី (John Kennedy) ហើយកំពូលស្ត្រីស្អាត នាង ម៉ារីលីន មូនរ៉ូ (Marilyn Monroe) ត្រូវបានអញ្ជើញជាកិត្តិយស ដើម្បី​ឡើងច្រៀងចម្រៀងជូនពរ ក្នុងពិធីដ៏ធំ ដែលរៀបចំឡើង នៅក្រុងញ៉ូយក។ តារាដ៏ចិញ្ចាចចិញ្ចែង នៅ​ក្នុង​ទសវត្សន៍​ឆ្នាំ៦០រូបនេះ បានស្នើជាងកាត់ដេរ ជាតិបារាំងម្នាក់ឈ្មោះ «Jean Louis» ឲ្យកាត់សំពត់រ៉ូប​ដ៏​ពិសេស​មួយ ដើម្បីរុំខ្លួនប្រាណនាង សម្រាប់ឱកាសដ៏កម្រ នៃការចម្រើនវ័យ ៤០ឆ្នាំ របស់លោក ចន កេណឺឌី។

សំពត់រ៉ូប ដែលមានប៉ាក់ដោយដៃ នូវគ្រាប់ឌិនប្រមាណជា ២៥០០០គ្រាប់នោះ ជាការកាត់ដេរដ៏ពិសេស និង​ដោយផ្ទាល់ ធ្វើជាមួយដងខ្លួនរបស់នាង មូនរ៉ូ តែម្ដង។ នៅពេលនោះ នាង មូនរ៉ូ បានចំណាយ ទៅឲ្យ​ជាង​កាត់​ដេរ​បារាំង ក្នុងតម្លៃ១២ ០០០ដុល្លារអាមេរិក។ តែកាលពីសប្ដាហ៍មុន សំពត់រ៉ូបដ៏ចំណាស់ ត្រូវ​បាន​លក់​ដាច់ ក្នុង​តម្លៃ៤,៨លានដុល្លារ [...]

១០​ករណី​សង្ស័យ​ធំៗ ទៅ​លើ​ឃាតកម្ម​ប្រធានាធិបតី កេណឺឌី

១០​ករណី​សង្ស័យ​ធំៗ ទៅ​លើ​ឃាតកម្ម​ប្រធានាធិបតី កេណឺឌី

ឧក្រិដ្ឋកម្ម - តើមានរឿងអ្វីទៅ ដែលបានកើត​ឡើង​នៅ​ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៣ នៅទីក្រុងដាឡាស រដ្ឋ​តិចសាស សហរដ្ឋអាមេរិក ទៅលើអតីត​ប្រធានាធិបតី​​អាមេរិក ដែល​នៅពេលនោះទើបនឹងជាប់ឆ្នោត​នោះ? របាយការណ៍ផ្លូវការ​ បានចេញផ្សាយឲ្យដឹងថា អតីតប្រធានាធិបតី​ដែល​​មាន​​ប្រជាប្រិយភាព​រូបនេះ ត្រូវ​បាន​លួច​បាញ់សម្លាប់ដោយ យុវជន​មានសតិមិននឹងនរម្នាក់ ឈ្មោះ លីហាវេ អូស្វាដ (Lee Harvey Oswal) ដែល​ត្រូវបាន​សម្លាប់​​នៅ៤៨ម៉ោង​​ក្រោយ​ឃាតកម្ម លើប្រធានាធិបតី ដោយ​បុរស​ម្នាក់​ទៀត​ឈ្មោះ ចាក់ រ៉ូឌី (Jack Ruby) នៅក្នុងស្នងការនគរបាល​ទីក្រុង។

ប៉ុន្តែ​របាយការណ៍ខាងលើ ត្រូវបានមនុស្សតិចណាស់ សម្ដែងការជឿជាក់។ ពលរដ្ឋអាមេរិកាំង ៦លើ១០នាក់ គិតថា​មាន​ការពិតផ្សេង​ពី​នេះ។ ហើយ​រហូតមក​ដល់​ថ្ងៃនេះ ដែលត្រូវជា៥០ឆ្នាំកន្លងទៅហើយ ការពិត​នៅ​មិន​ដែលបាន​គេ​បង្ហើប​ចេញ​មកឡើយ តែផ្ទុយទៅវិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...