អ៊ីតាលី៖ តុលាការផ្ដើមអង្កេត វានាបុកប៉មយាមផែសមុទ្រស្លាប់៧នាក់
ប៉មយាមផែមួយ ត្រូវបានបុកកម្ទេច នៅយប់ថ្ងៃអង្គារទី៧ខែឧសភា បណ្ដាលអោយមនុស្ស៧នាក់ស្លាប់ បួននាក់រងរបួស និងពីរនាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ។ តុលាការអ៊ីតាលី បានបើកការស៊ើបអង្កេតនៅថ្ងៃពុធស្អែកឡើង ពីបទ«បង្កអោយមានមនុស្សស្លាប់»ដោយខ្វះការប្រុងប្រយ័ត្ន ទៅលើមេបញ្ជាការរបស់នាវានោះ។
ទាំងប៉មយាម និងអាគារនៅសងខាង ត្រូវបានបុកកម្ទេច។
មួយឆ្នាំក្រោយពីការគឿង ធ្វើអោយលិចនាវាយក្សទេសចរណ៍ កុងកូឌីយ៉ា (Concordia) នោះមក ហេតុការណ៍រន្ធត់ថ្មី បានកើតឡើងជាថ្មីទៀត នៅអ៊ីតាលី។ យ៉ាងហោចណាស់មនុស្សបួននាក់បានស្លាប់បាត់បង់ជីវិត បួននាក់រងរបួស និងពីរនាក់ផ្សេងទៀតបានបាត់ខ្លួន នៅលើផែសមុទ្រ«ជេនេស (Gênes)» បណ្ដាលមកពីនាវាផ្ទុកកុងទើន័រមួយគ្រឿងធំ បានថយមកបុកយ៉ាងពេញទំហឹង នៅក្នុងយប់ថ្ងៃអង្គារ។ នៅព្រឹកថ្ងៃពុធ [...]