មហាសង្ក្រានឆ្នាំច ពុទ្ធសករាជ២៥៦២ គ្រឹស្ដិ៍សករាជ២០១៨
ក្បួនមហាសង្ក្រាន្ ដែលរៀបរៀងដោយ លោក អ៊ឺម បុរិន្ទ នាយកនៃគណកម្មការស្រាវជ្រាវវិជ្ជាហោរាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានសរសេរបញ្ជាក់ថា៖ «មហាសង្ក្រាន្តឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ នឹងចូលមកដល់ នៅវេលាម៉ោង ៩៖១២នាទីព្រឹក ថ្ងៃសៅរ៍១៤រោច ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០១៨»។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ក្បួនតម្រាមួយចំនួន ដែលមានសរសេរនៅក្នុងសៀវភៅនោះ មកជម្រាបជូនលោកអ្នក ដូចខាងក្រោម៖
ទេពធីតា ដែលនឹងយាងចុះមកបន្តវេន រក្សាមនុស្សលោកឆ្នាំនេះ គឺ «ព្រះនាងមហោធរៈទេវី» បុត្រីទី៧ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ខៀវ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ សោយសាច់ទ្រាយ (ជាសត្វព្រៃពពួកឈ្លូស តែតូចជាងឈ្លូស) ជាភក្សាហារ ព្រះហស្តស្តាំកាន់កងចក្រ ព្រះហស្តឆ្វេងកាន់ត្រីសូល៍ គង់លើមយូរ៉ា ឬស្ដេចក្ងោក ជាពាហនៈ។
–ថ្ងៃចូលឆ្នាំ ថ្ងៃទី១ គឺ «ថ្ងៃវារៈមហាសង្ក្រាន្ត» [...]