Posts tagged as "Martin Cooper"

ប្រវត្តិ​«ទូរស័ព្ទ​ដៃ» និង​អត្ថ​ប្រយោជន៍​របស់​វា

ប្រវត្តិ​«ទូរស័ព្ទ​ដៃ» និង​អត្ថ​ប្រយោជន៍​របស់​វា

ការបង្កើតទូរស័ព្ទដៃ

ទូរស័ព្ទដៃដំបូងគេ ត្រូវបានឆ្នៃប្រឌិត និងបង្កើតឡើង ដោយលោកសាស្ត្រាចារ្យ ម៉ាទីន កូព័រ (Martin Cooper) ក្នុង​ឆ្នាំ​១៩៧៣ ដែលកាលនោះលោក ជានាយកផ្នៃកស្រាវជ្រាវ និងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនម៉ូតូរ៉ូឡា (Motorola) របស់​អាមេរិក។ ទូរស័ព្ទ​ដំបូងនោះ មានឈ្មោះថា ឌីណាតាក់ (Dynatac) មានលក្ខណៈជាទូរស័ព្ទព្រាង។ ជាង១០ឆ្នាំ​ក្រោយមក ទូរស័ព្ទនេះ បានដាក់​លក់នៅសហរដ្ឋអាមេរិក ដោយបានបន្ថែមឈ្មោះអោយវាថា ឌីណាតាក់ ៨០០០អ៊ិច (DynaTAC 8000x)។

ក្នុងពេលនោះ ការជាវទូរស័ព្ទនេះមកប្រើ មានតែអ្នកមានធនធានប៉ុណ្ណោះ ដោយគេត្រូវចំណាយប្រាក់រហូតដល់ ៣ ៩៩៥​ដុល្លាអាមេរិក ដើម្បីបានវាយកមកប្រើប្រាស់។ លើសពីនេះទៅទៀត វាមានទំហំធំ ក្រាស់ និងធ្ងន់ប្រៀប​បាន​​នឹង​ដុំថ្ម​មួយដុំ៖ កំពស់២៥សង់ទីម៉ែត្រ (មិនទាន់វាស់ទាំងអង់តែន) និងទម្ងន់៧៨៣ក្រាម។ ហើយរយៈពេលនៃការ​ប្រើប្រាស់ ក៏មិនបាន​យូរ​ដែរ [...]

ទូរស័ព្ទ​ដៃ​ក្នុង​ពិភពលោក មាន​អាយុ​៤០​ឆ្នាំ​ហើយ

ទូរស័ព្ទ​ដៃ​ក្នុង​ពិភពលោក មាន​អាយុ​៤០​ឆ្នាំ​ហើយ

កាលពីថ្ងៃពុធ ម្សិលមិញនេះ ជាថ្ងៃគម្រប់ខួប លើកទី៤០ឆ្នាំ នៃការបង្កើតឡើងនូវទូរស័ព្ទដៃ។ ទូរស័ព្ទដៃ ត្រូវបានគេចាប់​ផ្តើមបង្កើតឡើងនៅឆ្នាំ ១៩៧៣។ ពេលនោះ គឺក្រុមហ៊ុន ម៉ូតូរ៉ូឡា (Motorola) របស់អាមេរិក ជាអ្នករកឃើញ និងបង្កើត​ឡើងមុនគេ ជាសាធារណះ។


លោក ម៉ាទីន ខូបផឺ បង្ហាញទូរស័ព្ទដៃដំបូងគេរបស់គាត់។

ទូរស័ព្ទដៃដំបូងគេ ដែលបានចេញជាផ្លូវការនោះ នៅទស្សវត្តរ៏៨០ ពោលគឺនៅដើមឆ្នាំ១៩៨០ ហើយមានតម្លៃជិត ៤០០​ដុល្លា។ រហូតមកដល់សព្វថ្ងៃនេះ ទូរស័ព្ទដៃ ជាបច្ចេកវិទ្យា ទំនើបបំផុត និងកាន់តែមានភាពសំបូរបែប ពីមួយឆ្នាំ ទៅមួយ​ឆ្នាំ។

លោក ប្លាក ថូម៉ាសិន (Blake Thomason) អ្នកជួសជុលទូរស័ព្ទដៃ នៅក្នុងទីក្រុង មីដវ៉េល (Midvale) បាននិយាយថា «វាពិតជាមានរយះពេលយូរ បើគិតមកដល់ពេលនេះ»។

លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...