បារាំងជួយជំរុញ វិស័យទេសចរណ៍ នៅកម្ពុជា
ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ (AFD) នឹងផ្ដល់ទៅអោយប្រទេសកម្ពុជា នូវជំនួយការរបស់ខ្លួន ទៅលើផ្នែកទេសចរណ៍ ផ្នែកដំណាំកៅស៊ូ និងផ្នែកមីក្រូហិរញ្ញវត្ថុ។
គេហទំព័រ របស់ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍។
ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ កំពុងតែធ្វើការជាមួយនឹង ក្រសួងទេសចរណ៍កម្ពុជា ក្នុងគំរោងមួយ ដែលនឹងបង្កើតសាលា ទេសចរណ៍នៅក្នុងប្រទេស ដែលតំរូវការនៃការបណ្ដុះបណ្ដាល នៅលើវិស័យនេះ មានកំរិតដ៏ធំមួយ។ ការសិក្សាចំនួនពីរ ទៅលើការបង្កើតនេះ ត្រូវបានគេធ្វើរួចហើយ ហើយភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ នឹងផ្ដល់ហិរញ្ញវត្ថុ ទៅអោយអ្នក ជំនាញការទាំងឡាយ ដែលត្រូវមកបន្ថែម នូវចំនុចសេសសល់ផ្សេងទៀត ក្នុងការបង្កើតមជ្ឈមណ្ឌលជំនាញ សំរាប់ការ បណ្ដុះបណ្ដាញនេះ។
[...]