បារាំងជួយជំរុញ វិស័យទេសចរណ៍ នៅកម្ពុជា

ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ កំពុងតែធ្វើការជាមួយនឹង ក្រសួងទេសចរណ៍កម្ពុជា ក្នុងគំរោងមួយ ដែលនឹងបង្កើតសាលា ទេសចរណ៍នៅក្នុងប្រទេស ដែលតំរូវការនៃការបណ្ដុះបណ្ដាល នៅលើវិស័យនេះ មានកំរិតដ៏ធំមួយ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: August 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ (AFD) នឹងផ្ដល់ទៅអោយប្រទេសកម្ពុជា​ នូវជំនួយការរបស់ខ្លួន ទៅលើផ្នែកទេសចរណ៍ ផ្នែកដំណាំកៅស៊ូ និងផ្នែកមីក្រូហិរញ្ញវត្ថុ។


គេហទំព័រ របស់ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍។

ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ កំពុងតែធ្វើការជាមួយនឹង ក្រសួងទេសចរណ៍កម្ពុជា ក្នុងគំរោងមួយ ដែលនឹងបង្កើតសាលា ទេសចរណ៍នៅក្នុងប្រទេស ដែលតំរូវការនៃការបណ្ដុះបណ្ដាល នៅលើវិស័យនេះ មានកំរិតដ៏ធំមួយ។ ការសិក្សាចំនួនពីរ ទៅលើការបង្កើតនេះ ត្រូវបានគេធ្វើរួចហើយ ហើយភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ នឹងផ្ដល់ហិរញ្ញវត្ថុ ទៅអោយអ្នក ជំនាញការទាំងឡាយ ដែលត្រូវមកបន្ថែម នូវចំនុចសេសសល់ផ្សេងទៀត ក្នុងការបង្កើតមជ្ឈមណ្ឌលជំនាញ សំរាប់ការ បណ្ដុះបណ្ដាញនេះ។

ក្នុងក្របខ័ណ្ឌនៃជំនួយផ្នែកទេសចរណ៍នេះ កិច្ចព្រមព្រៀងចំនួនពីរ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃ១២កក្កដាកន្លងទៅ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខ្មែរ លោក គាត ឈន់ និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក គ្រឹស្ចង់ កូនន់ (Christian Connan)។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងតំបន់ ជនបទរបស់ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងទីមួយ មានទឹកប្រាក់ប្រមាណជា ៨០០ ០០០អ៊ឺរ៉ូ (១លានដុល្លាអាមេរិក) ត្រូវបានធ្វើរវាងភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ និងសមាគមមីក្រូហិរញ្ញវត្ថុខ្មែរ (CMA)។ ជាមួយនឹងទឹកប្រាក់នេះ សមាគមមីក្រូហិរញ្ញវត្ថុនេះ នឹងផ្ដល់ ជូននូវភាពលំនឹង និងជួយលើកតំកើន គោលការណ៍ នៃហិរញ្ញវត្ថុទទួលខុសត្រូវ ដើម្បីធ្វើអោយមានការវិវឌ្ឍន៍ទៅមុខ ក្នុងរយះពេលវែង ទៅលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។


កុមារីម្នាក់កាន់ចានទៅត្រង់ទឹកជ័រកៅស៊ូ ជាលក្ខណៈគ្រួសារ នៅខេត្តកំពង់ចាម។ រូបភាព maekong.wordpress.com

រីឯកិច្ចព្រមព្រៀងទីពីរ មានទំហំទឹកប្រាក់ប្រមាណជា​ ១លានអ៊ឺរ៉ូ (ត្រូវជា១,២៥លានដុល្លាអាមេរិក) មានជាប់ទាក់ទងនឹង ការទ្រទ្រង់ វិស័យដំណាំកៅស៊ូ។ គំរោងនេះ នឹងជួយពន្លឿន ផលិតផលលើដំណាំកៅស៊ូ ដែលមានលក្ខណៈគ្រួសារ និងជា លក្ខណៈឯកជន ទៅលើដីប្រមាណជា ៧០ហិចតា ព្រមទាំងដាក់អោយមានការប្រើប្រាស់ នូវសម្ភារះតម្រូវការទាំងឡាយ។ សម្ភារះទាំងនេះ នឹងអនុញ្ញាតិអោយ គុណភាព ចេញពីផលិតផលកៅស៊ូ មានលក្ខណៈល្អប្រសើរ​ ដើម្បីឆ្លើយតបនឹង តម្រូវការរបស់បណ្ដាអ្នកទទួលទិញ នៅអន្តរជាតិ​ ជាពិសេសឧស្សាហករ ដែលផលិតកង់យានយន្ដ។

ភ្នាក់ងារបារាំង នៃការអភិវឌ្ឍន៍ បានគាំទ្រគម្រោងយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា តាំងពីច្រើនឆ្នាំមកហើយ ជាពិសេស នៅលើវិស័យទាំងពីរខាងលើនេះ។ បើគិតតាំងពីឆ្នាំ១៩៩៣មក ទឹកប្រាក់ប្រមាណជា ២១១លានអ៊ឺរ៉ូ (ត្រូវជា ២០លានដុល្លា អាមេរិក) ត្រូវបានយកទៅប្រើប្រាស់ ដោយភ្នាក់ងារនេះ និងដៃគូ ដើម្បីទ្រទ្រង់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងប្រទេសកម្ពុជា៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...