ទីតានិក ជា3D មានបញ្ចាំងនៅភូមា ជាលើកទីមួយ

សមិទ្ធផលដ៏សម្បើម ដែលបានចេញខ្សែរភាពយន្ដដ៏ល្បីនេះ នៅឆ្នាំ ១៩៩៧ ហើយបានយកមកបន្ថែមជា 3D ដើម្បីដាក់ ចេញបញ្ចាំងនៅតាមរោងភាពយន្ដនានាក្នុងពិភពលោក កាលពីខែមេសាកន្លងទៅ។ តែនៅថ្ងៃទី ១៧សីហាឆ្នាំ២០១២នេះ ខ្សែរភាពយន្ដ បានចេញបញ្ចាំង នៅតាមរោងភាពយន្ដ នៅប្រទេសភូមា។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: August 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមិទ្ធផលដ៏សម្បើម ដែលបានចេញខ្សែរភាពយន្ដដ៏ល្បីនេះ នៅឆ្នាំ ១៩៩៧ ហើយបានយកមកបន្ថែមជា 3D ដើម្បីដាក់ ចេញបញ្ចាំងនៅតាមរោងភាពយន្ដនានាក្នុងពិភពលោក កាលពីខែមេសាកន្លងទៅ។ តែនៅថ្ងៃទី ១៧សីហាឆ្នាំ២០១២នេះ ខ្សែរភាពយន្ដ បានចេញបញ្ចាំង នៅតាមរោងភាពយន្ដ នៅប្រទេសភូមា។


ផ្លាកផ្សាយភាពយន្ដ ទីតានិក ជា 3D។

ផលិតកម្ម និងជាអ្នកចែកផ្សាយខ្សែរភាពយន្ដអាមេរិកដ៏ធំ ឈ្មោះថា សតវត្សទី២០ (20th Century Fox) បានសំរេចនូវ កិច្ចសន្យា ជាមួយក្រុមហ៊ុនក្នុងស្រុកមួយ នៅប្រទេសភូមា ដើម្បីដាក់អោយបញ្ចាំង នូវភាពយន្ដអាមេរិកាំងលើកដំបូង តាំងពីរាប់សិបឆ្នាំមកហើយ នៅក្នុងប្រទេសនេះ។

តាំងពីចេញបញ្ចាំង ជាលក្ខណៈ 3D នៅខែមេសានេះ ខ្សែរភាពយន្ដសំដែងដោយ ឡេអូណាដូ ឌី កាប្រីយ៉ូ និង ខេត វិនស្លេត បានរកប្រាក់ចំណូលបានប្រមាណជា ២៨៧លានដុល្លាអាមេរិក (២៣៣លានអ៊ឺរ៉ូ) ដែលក្នុងនោះ ១៤៦លានដុល្លាអាមេរិក (១១៩លានអ៊ឺរ៉ូ) ជាប្រាក់ចំណូលនៅប្រទេសចិន។ តាមទស្សនាវដ្ដី ឡូសអេនជឺឡេស ថាម (Los Angeles Times) លោក នាយកផលិតកម្ម ថូម៉ាស ជីហ្សើស ​(Tomas Jegeus) និងផូល ហានើម៉ាន់ (Paul Hanneman) បាននិយាយ នៅក្នុងសេចក្ដី ប្រកាសមួយថា «ផលិតកម្ម សតវត្សទី២០អន្តរជាតិ មានមោទនភាពណាស់ នឹងបង្ហាញខ្សែររឿងដ៏គួរអោយរំភើបនេះ ទៅលើទីផ្សារនៃប្រទេសដែលនៅមិនទាន់អភិវឌ្ឍន៍។» លោកទាំងពីរបាននិយាយបន្ថែម ថា«បានកត់ទុកដោយ យកចិត្ត ទុកដាក់ នូវការប្រែប្រួលទាំងឡាយ ក្នុងពេលបច្ចុប្បន្ន នៅប្រទេសភូមា ក្រោមប្រធានាធិបតី លោក ថេន សេន (Thein Sein)។ [...] យើងទន្ទឹងចាំដោយអន្ទះសារ នូវដំណើរទៅទស្សនាទឹកដីថ្មីមួយ ក្នុងដំណើរទៅទ្វីបអាស៊ីលើកក្រោយ របស់យើង៕»

-------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...