រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
បើរវល់ឈ្លក់នឹងទូរស័ព្ទ ដកចិត្តមិនបានទេ មិនគប្បីមានកូនឡើយ។ ព្រោះពេលវេលា ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ គ្រប់គ្រាន់នឹងធ្វើឲ្យកូន ដែលខ្លួនខំប្រឹងពរពោះ បង្កើតចេញ និងចិញ្ចឹម រងគ្រោះដល់ជីវិត ឬពិការអស់ពេញមួយជីវិត។ ករណីធ្វេសប្រហែសបែបនេះ រាប់បញ្ចូលទាំងករណី ទុកឲ្យកូនដើរចូលថ្នល់ ឬធ្លាក់ចូលរណ្ដៅ... ហើយខាងក្រោមនេះ ជាករណីមួយទៀត គឺបណ្ដោយឲ្យកូនលង់ទឹក ដោយសារខ្លួនឯង រវល់ឈ្លក់វង្វេង នឹងទូរស័ព្ទដៃ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងអាងហែលទឹកតូចមួយ សម្រាប់ទារក ដែលស្ថិតក្នុងខេត្ត «Fujian» ភាគអាគ្នេយ៍នៃប្រទេសចិន។ ថ្ងៃនោះ ជាថ្ងៃគម្រប់ខួបមួយឆ្នាំ របស់ទារិកា «Xiao Ai»។
រូបភាពវីដេអូ នៃកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញថា ស្ត្រីជាម្ដាយដែលស្ថិតនៅក្បែរ ដំបូងឡើយបានលេង ជាមួយកុមារតូចម្នាក់ទៀត មុននឹងធ្វើអ្វីផ្សេង និងបន្ទាប់មកយកទូរស័ព្ទដៃខ្លួន មកមើលចុចចុះចុចឡើង។ [...]