Posts tagged as "Santé"

ហ៊ុន សែន ទៅ​ព្យាបាល​ជំងឺ ឬ​ទៅ​ដើរ​កំសាន្ដ?

ហ៊ុន សែន ទៅ​ព្យាបាល​ជំងឺ ឬ​ទៅ​ដើរ​កំសាន្ដ?

ជាការចម្លែកមួយ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បានបង្ហាញពីរូបភាពដើរកំសាន្ដ ជួបជុំស៊ីផឹក ជាមួយក្រុមគ្រួសារ និងមន្ត្រីជិតស្និតរបស់ខ្លួន ខណៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលទាក់ទងនឹងការដឹកនាំជាតិ ត្រូវបានលើកពេល ពីរសប្ដាហ៍ជាប់ៗគ្នា។ មិនត្រឹមតែប៉ុណ្ណឹង សម័យប្រជុំរដ្ឋសភាកាលពីថ្ងៃចន្ទ ដើម្បីធ្វើវិសោធនកម្ម​លើកទីពីរ ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលធ្វើឡើងក្រោមបញ្ជា របស់លោកនោះ ក៏គេមិនឃើញវត្តមាន របស់លោក​ចូលរួម​ដែរ។

បើនិយាយទៅ លោក ហ៊ុន សែន មិនបានបង្ហាញមុខជាសាធារណៈ តាំងពីក្រោយថ្ងៃដែលលោកបញ្ជា ឲ្យធ្វើវិសោធនកម្មច្បាប់នេះ និងឲ្យចាត់​វិធានការ លើ «បន្ទប់ស្ថានការណ៍» ពោល គឺលោកបានបាត់មុខ ក្រោយពេលលោកចូលរួមរំលឹកខួប នៃការ​បង្កើត​គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា នៅកោះពេជ្រ។

តើលោកទៅណា? តើការដើរកំសាន្ដ ជួបជុំស៊ីផឹក របស់លោក ហ៊ុន សែន ដែលមានរយៈពេល២សប្ដាហ៍ [...]

កីឡាករបាល់ទាត់ម្នាក់របស់ក្រុម «Ajax» គាំងបេះដូងពេលកំពុងប្រកួត

កីឡាករបាល់ទាត់ម្នាក់របស់ក្រុម «Ajax» គាំងបេះដូងពេលកំពុងប្រកួត

ការជួបប្រកួត​កាលពីយប់ម៉ិញនោះ មានលក្ខណៈជាមិត្តភាព រវាងក្រុម «Ajax Amsterdam» របស់ប្រទេសហូឡង់ និងក្រុម «Werder Brême» របស់ប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមបើករដូវកាលថ្មី នៅក្នុងប្រទេសហូឡង់។ តែការប្រកួត ដែលធ្វើឡើងក្នុងតំបន់ភ្នំ «Tyrol» នៃប្រទេសអូទ្រីសនេះ បានផ្អាកនៅនាទីទី៧០ ដោយហេតុមកពីកីឡាករ  «Abdelhak Nouri» ខ្សែបម្រើអាយុ២០ឆ្នាំ របស់ក្រុម «Ajax» បានរងគ្រោះនឹងអាការៈ «គាំងបេះដូង»។

កីឡាករវ័យក្មេង បានដួលដេកផ្ទាល់ដី ហើយភ្លាមៗ អាជ្ញាកណ្ដាលបានផ្លុំកញ្ចែផ្អាកការប្រកួត និងហៅក្រុមគ្រូពេទ្យមកពិនិត្យ។ តែអាការៈរបស់កីឡាករ មិនអាចត្រូវសង្គ្រោះ នៅនឹងកន្លែងបានឡើង ដែលចាំបាច់ត្រូវការអន្តរាគមន៍ ពីឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់។

នៅប៉ុន្មានម៉ោងក្រោយមក ក្រុមបាល់ទាត់ «Ajax» បានប្រកាសឲ្យដឹង នៅលើទំព័រទ្វីសធើររបស់ខ្លួនថា កីឡាករ «Abdelhak Nouri» ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ [...]

កែម ឡី៖ ១៦ចំណុច​ដែល​ផ្ដល់​ជំនឿ​វិញ លើ​សុខាភិបាល​កម្ពុជា

កែម ឡី៖ ១៦ចំណុច​ដែល​ផ្ដល់​ជំនឿ​វិញ លើ​សុខាភិបាល​កម្ពុជា

ភាពបាត់បង់ជំនឿលើសេវាសុខាភិបាលពីសាធារណជន និងថ្នាក់ដឹកនាំជាន់ខ្ពស់ ជាបញ្ហាប្រកាសអាសន្ន​មួយ​ដែល​វិស័យសុខាភិបាល ត្រូវការ​សង្រោះ​បន្ទាន់ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីៗ នៅក្នុងប៉ុន្មានឆ្នាំ​ខាងមុខ​នេះ។ ប្រាក់បៀវត្សរ៍ទាប ក្រមសីលធម៌របស់គ្រូពេទ្យធ្លាក់ចុះ ប្រព័ន្ធសុច្ចរិតភាពខ្សោយ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត និងអរូបវន្តនៅមានបញ្ហានៅឡើង។ នេះជាការលើកឡើង របស់លោក កែមឡី ក្នុងបណ្តាញសង្គម​ផ្ទាល់​របស់​លោក។

លោកបានបន្ថែមថា ស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជា នៅតែជាបន្ទុក ដ៏ធ្ងន់ធ្ងរនៅឡើយ ដូចជា អត្រា​ស្លាប់​របស់ស្រ្តី ជុំវិញការសម្រាលកូន នៅខ្ពស់ (១៧០ ក្នុងចំណោម១០០.០០០កូនកើតរស់), អត្រាស្លាប់ របស់​កុមារ​ក្រោម ៥ឆ្នាំ (៣៨ក្នុង ១.០០០កូនកើតរស់), អត្រាស្លាប់ របស់ប្រជាពលរដ្ឋដោយជំងឺ (៨៦,៥ ក្នុង​១.០០០​នាក់) និងមិនទាន់ឆ្លើយតប ទៅសេចក្តីត្រូវការពិត របស់ស្រ្តី និងកុមារ ក្នុងកម្មវិធីពន្យារកំណើត [...]

តាត ម៉ារីណា ប្រកាស​សង្គ្រាម​ប្រឆាំង​វីដេអូ ធី សុវណ្ណថា

តាត ម៉ារីណា ប្រកាស​សង្គ្រាម​ប្រឆាំង​វីដេអូ ធី សុវណ្ណថា

មិនមែនតែវីដេអូផ្ទាល់ របស់កញ្ញា ធី សុវណ្ណថា ទេ តែវីដេអូណាក៏ដោយ ដែលមានសម្លេង និងរូប របស់អតីតតារាហ្វេសប៊ុករូបនេះ នឹងត្រូវអ្នកនាង តាត ម៉ារីណា ប្លុក (Block) ចោល ឲ្យចេញឆ្ងាយ ពីគណនេយ្យហ្វេសប៊ុក ​របស់អ្នកនាង។ នេះ ជាការសម្រេចចិត្ត របស់អតីតតារាសម្ដែងខ្មែររូបនេះ ដែលបានរួចជីវិត យ៉ាងប្រផិតប្រផើយ ពីការវាយប្រហារ ដោយទឹកអាស៊ីត ដ៏សាហាវព្រៃផ្សៃ ពីសំណាក់ភរិយាមន្ត្រីរដ្ឋាភិបាលកម្ពុជាម្នាក់ កាលពីចុងទសវត្សន៍ឆ្នាំ៩០។

អ្នកនាង តាត ម៉ារីណា ដែលមិនដែលទទួលបានយុត្តិធម៌សោះ ពីរឿងឧក្រិដ្ឋខាងលើ បានសរសេរនៅលើបណ្ដាញសង្គម នៅថ្ងៃនេះថា៖ «ចាប់ពីថ្ងៃនេះតទៅ ប្លុកចោល [នូវ]វីដេអូណា [ដែល]មាននាង "Thy Sovantha" !»។ អ្នកនាង បានពន្យល់​ពីជម្រើសរបស់ខ្លួន យ៉ាងខ្លីដូច្នេះថា៖ «ស្តាប់លែងចូល ពាក្យសំដី[របស់]នាងមួយហ្នឹង»។

កញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេស្គាល់ខ្លាំង ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ឆ្នាំ២០១៣នោះ [...]

តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!

តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!

«ពេលខ្លះ ខ្ញុំដូចជាខ្មាសពិភពលោកណាស់» នេះជាសំដីផ្ទុះចេញ ពីដួងចិត្តរបស់នាង តាត ម៉ារីណា អតីតតារាសម្ដែង ដែលបានក្លាយជាជនរងគ្រោះ ព្រោះទឹកអាស៊ីតរបស់ភរិយាមន្ត្រីរដ្ឋាភិបាលមួយរូប ដែលបានបង្ហោះ នៅលើបណ្ដាញសង្គម នៅថ្ងៃនេះ។

ពីក្រុង បូស្ដុន (Boston) រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក អតីតតារាសំដែង បានសរសេរពីមូលហេតុ ដែលធ្វើឲ្យនាងតឹងចិត្ត និងមានការខ្មាសអៀននោះថា៖ «អ្នកលេងនយោបាយក្មេងៗ ខំអួតរបស់របរមានតម្លៃ [ដែល]ថ្លៃជាងប្រាក់ខែអ្នកខ្លះ ដែលគ្នាធ្វើការល្មមៗ នោះទៅទៀត [ដោយពួកគេ]អត់គិតថា ឱ! ប្រជាពលរដ្ឋយើងភាគច្រើនក្រ ចង់អួតអ្ហេ ចាំឲ្យស្រុកយើងមានអ្នកធូធារ យ៉ាងតិចណាស់ឲ្យបាន ៨០% សិន អាហ្នឹងចាំយើងអួត។»។

គេមិនដឹងថា តើ«អ្នកលេងនយោបាយក្មេងៗ» ត្រូវបាននាង តាត ម៉ារីណា សំដៅទៅនរណា ឬក្រុមណាឡើយ។ តែបើអានបន្ត ទៅលើឃ្លាបន្តបន្ទាប់ នៃសំណេររបស់នាង ធ្វើឲ្យគេយល់ថា អតីតតារាទំនងជាចង់លើកឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...