នាំស្វាទៅលេង អង្គរ
ពូសុខ ជាអ្នករត់ម៉ូតូឌុប ។ថ្ងៃនេះគាត់បាន ម៉ូយម្នាក់ជាជនជាតិបារាំង ដែលតំរូវអោយគាត់ឌុបជូនទៅ លេងប្រាសាទអង្គរវត្ត ។ ទៅដល់ពាក់កណ្ដាលផ្លូវ ពូសុខជួប មិត្តម្នាក់ ជិះម៉ូតូមកជិត ហើយលាន់មាត់សួរ ៖
- អើ សុខ ! ថ្ងៃនេះ ទៅណាមកណានឹង ? ប្រហែលបានកាក់កប ?
- អើ មិនដឹងជាកាក់កប ឬយ៉ាងណាទេ តែឥឡូវ អញត្រូវដឹក ស្វាទៅលេងអង្គរបន្តិច ។ ពូសុខតបទៅមិត្តភ័ក្រវិញ ដោយសើចក្អាកក្អាយផង ។
ទៅដល់មុខប្រាសាទអង្គរ គាត់ដាក់បារាំងចុះ រួចចាំយកលុយ ថ្លៃឌុបជាដុល្លា ។ បារាំងចុះពីម៉ូតូ សំលឹងមុខពូសុខ រួចក៏និយាយ ដាក់គាត់ជាភាសាខ្មែរ ៖
- ស្វា មិនមានលុយ អោយទេ !!!
- ពូសុខ ៖ ..... !!!???
ដោយ ៖ សេក មនោកុមារ - ប៉ារីស ២៤ មិនា ២០១២