រថភ្លើងក្រឡាប់នៅក្បែរប៉ារីស របួស៧នាក់
ហេតុការណ៍បានកើតឡើង ចំពោះរថភ្លើង «RER B» នៅចន្លោះក្រុង «Saint-Rémy-lès-Chevreuse» និងក្រុង «Orsay» ដែលស្ថិតនៅប្រមាណជាង ៣០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីប៉ារីស (បារាំង)។ ស្ថានភាពឧត្តុនិយមដ៏អាក្រក់ នៅក្នុងតំបន់ជុំវិញរដ្ឋធានី ប៉ារីស បានបង្កឲ្យមានទឹកជំនន់ និងបានហូរច្រោះយកដីកំណល់ផ្លូវរថភ្លើង គឺជាមូលហេតុ ដែលធ្វើឲ្យទូរថភ្លើងចំនួនបី ក្រឡាប់។
អ្នកស្រី «Elisabeth Borne» រដ្ឋមន្ត្រីដឹកជញ្ជូនបារាំង បានថ្លែងឡើងថា៖ «ការបាក់ដី បានបង្កឲ្យទូរថភ្លើងចំនួនបី នៃរថភ្លើង "RER B" មួយខ្សែរ ក្រឡាប់នៅលើផ្លូវ។ ជាសំណាងល្អ មានមនុស្សតែ៧នាក់ ដែលបានរងរបួសស្រាល។»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនស្វ័យតអាយស្ម័យាន «RATP» បានថ្លែងឲ្យដឹងថា នៅមុនម៉ោង ៥ភ្លឺ ព្រឹកថ្ងៃអង្គារនេះ រវាងស្ថានីយ៍ [...]