ឆៃលី ដាឡែន បដិសេធរឿងមានផ្ទៃពោះដោយមិនទាន់រៀបការ
បន្ទាប់ពីទទួលបំរាបមិនឲ្យលើកឆាកសម្តែង អស់រយៈពេលជិតពីឆ្នាំមករបស់នាង ឆៃលី ដាឡែន ដែលហ៊ានបញ្ចេញភាពសិចស៊ីជ្រុល កាលពីនៅអាមេរិកនោះមក មួយរយៈកាលចុងក្រោយនេះ នាងឆៃលី ដាឡែនហាក់មានពន្លឺក្នុងសិល្បៈខ្លះៗវិញ ដោយតែមានស្ថានីយ៍ទូរទស្សន៍មួយចំនួន ព្រមទទួលយកនាងសម្តែង។ ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏ឆ្លៀតឱកាសនេះ ដើម្បីបដិសេធនូវពាក្យចចាមអារ៉ាមដ៏អាស្រូវមួយ ដែលបានតាមមករំខានដល់ជីវិតផ្ទាល់ខ្លួនរបស់នាង។
នាងឆៃលី ដាឡែន នៅពេលនាងទៅសម្ដែងនៅក្នុងកម្មវិធីទូរទស្សន៍។ (រូបថត MONOROOM.info/ SamNeang)
រាជធានីភ្នំពេញ - ដោយសារតែនាងឆៃលី ដាឡែនខំប្រឹងពុះពាររកគេឯង ជួយសុំឲ្យមានមុខក្នុងសិល្បៈឡើងវិញយ៉ាងលំបាកនោះ នៅពេលនេះនាងឆៃលី ដាឡែន បានសម្តែងនូវរឿងមិនសប្បាយចិត្ត [...]