ប្រធានាធិបតីឆេកឆិន ឡើង«ដាល់»ជាមួយ រដ្ឋមន្ត្រីរបស់គាត់ (VDO)
ប្រធានាធិបតីនៃប្រទេសឆេកឆិនី លោក រ៉ាមហ្សាន កាឌីរ៉ូវ (Ramzan Kadyrov) ចូលចិត្តការបង្ហាញសាច់ដុំ ក្នុងការដឹកនាំជៀសជាង ការនិយាយរកហេតុផល និងច្បាប់ទម្លាប់។ ក្នុងពេលដែលលោកបានរិះគន់ សមាជិកម្នាក់នៃរដ្ឋាភិបាល ដែលបានធ្វើកំហុសមួយមិនត្រូវចិត្ត លោកបានកែលម្អសមជិកម្នាក់នោះ ដោយបានហៅឡើងលើ«រិញប្រដាល់» វាយជាមួយលោក។
ប្រធានាធិបតីនៃប្រទេសឆេកឆិនី លោក រ៉ាមហ្សាន កាឌីរ៉ូវ។
កាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីនៃប្រទេសឆេកឆិនី លោក រ៉ាមហ្សាន កាឌីរ៉ូវ បានបន្ធូរអារម្មណ៍មួម៉ៅលោក ដោយបានអញ្ជើញ លោក សាលាបេក អ៊ីស្មៃឡូវ (Salambek Ismaïlov) រដ្ឋមន្ត្រីមួយរូបរបស់គាត់ ឲ្យឡើងលើលានប្រដាល់ ដើម្បីជាការពិន័យទៅនឹងការធ្វើខុស របស់រដ្ឋមន្ត្រីរូបនេះ។ ប្រធានាធិបតីរូបនេះ បានសរសេរនៅក្នុងបណ្ដាញសង្គមថា [...]