Posts tagged as "Jérôme Cahuzac"

អតីត​រដ្ឋមន្ត្រីបារាំង រង​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ឆ្នាំ

អតីត​រដ្ឋមន្ត្រីបារាំង រង​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ឆ្នាំ

សាលក្រមនៃសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារទី ១៥ ខែឧសភានេះ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ២ឆ្នាំ (និងពីរឆ្នាំទៀត ដោយព្យួរទោស) ប្រឆាំងលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ (Jérôme Cahuzac) អតីតរដ្ឋមន្ត្រី​ទទួលបន្ទុកផ្នែក​ថវិការជាតិ ជំនាន់ប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បន្ទាប់ពីលោកត្រូ​វបានរកឃើញថា បានគេចវេសការបង់ពន្ធ ដោយលួចផ្ទេរប្រាក់ និងលួចបង្កើតគណនីធនាគារ នៅក្រៅប្រទេស។

កាលពីខែធ្នូ ឆ្នាំ២០១៦ លោកអតីតរដ្ឋមន្ត្រីត្រូវបានសាលាដំបូងផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ប៉ុន្តែលោក កាហ៊ុយហ្សាក់ បានប្ដឹងជំទាស់ នឹងសាលក្រមនេះ ឡើងទៅសាលាឧទ្ធរណ៍។ 

សាលក្រមថ្ងៃនេះ របស់សាលាឧទ្ធរណ៍ នៅបានបង្គាប់ឲ្យលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ ត្រូវបង់ប្រាក់ពិន័យចំនួន ៣០ម៉ឺនអ៊ឺរ៉ូ និងហាមឃាត់លោក មិនឲ្យឈរឈ្មោះជាតំណាងរាស្ត្រ ឬជាសមាជិកក្រុមប្រឹក្សាខេត្តក្រុង ឃុំសង្កាត់ ចំនួន៥ឆ្នាំ​ថែមទៀត។ [...]

នៅ​ពេល​រដ្ឋមន្ត្រី​ថវិកា​បារាំង កុហក​ពី​គណនី​ធនាគារ​ខ្លួន​នៅ​ស្វីស

នៅ​ពេល​រដ្ឋមន្ត្រី​ថវិកា​បារាំង កុហក​ពី​គណនី​ធនាគារ​ខ្លួន​នៅ​ស្វីស

តើនេះ ជាការរលំដួលរបស់មនុស្សម្នាក់ ឬជាសំនុំរឿងរបស់រដ្ឋមួយទាំងមូល?

នៅបន្ទាប់ពីការឆ្លើយសារភាព របស់អតីតរដ្ឋមន្ត្រីទទួលបន្ទុកថវិកាបារាំង ពិភពអ្នកនយោបាយ ក្នុងប្រទេសបារាំង ទាំងស្របទាំងប្រឆាំង កំពុងតែស្វែងរក​ចម្លើយ អំពីការពិតមួយ។ ការសួរដេញដោលនៅសភាជាតិ ការវាយលុករបស់ក្រុមគណបក្សប្រឆាំង ... សព្វគ្រប់បែបយ៉ាង កំពុងតែចំអក​ ឲ្យស្ថាប័នដ៏កំពូលរបស់ប្រទេស រាប់ទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដែលសុទ្ធសឹងត្រូវបាន គេយកមក​ធ្វើ​ជាផ្ទាំងស៊ីប។

តំណាងរាស្ត្រមួយរូប មកពីគណបក្សជំទាស់ ស្ដាំនិយម (UMP) បានចោទជាសំនួរឡើងថា «គេហទំព័រសារព័ត៌មានមួយ ដឹងរឿងច្បាស់ជាង ប្រមុខរដ្ឋ ...»? រីឯអ្នកខ្លះទៀត ស្នើសុំអោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក ពីជែ ម៉ូស្កូវីស៊ី (Pierre Moscovici) អោយលាលែងពីតំណែង ដោយចោទរដ្ឋមន្ត្រីរូបនេះ ថាធ្លាប់ទំនុកបំរុងលោក ហ្សេរ៉ូម កាហ៊ុយហ្សាក់ (Jérôme Cahuzac)។  អ្នកខ្លះ​ទៀត [...]

ឆ្នាំ២០១៤ ​បារាំង​រក​ចំណូល​បាន​ ជាង​៦ពាន់​លាន​អ៊ឺរ៉ូ​ដូចម្ដេច?

ឆ្នាំ២០១៤ ​បារាំង​រក​ចំណូល​បាន​ ជាង​៦ពាន់​លាន​អ៊ឺរ៉ូ​ដូចម្ដេច?

មិនមានអីទាន់កំណត់អោយច្បាស់លាស់នៅឡើយ តែ៦ពាន់លាននៃចំណូល ដែលលើកឡើងដោយ ជេរ៉ូម កាហ៊យស៊ាក (Jérôme Cahuzac) តាំងពីដើមសប្ដាហ៍នេះមក បានពន្យល់ថា នឹងមិនប៉ះពាល់ទៅលើពន្ធដារ ដែលប្រជាពលរដ្ឋបារាំង មានកតព្វកិច្ចត្រូវបង់ចូលរដ្ឋ ជាប្រចាំនោះទេ។ នេះបើទោះជាមាន ការបញ្ជាក់ពីសារសំខាន់ ក្នុងការកាត់បន្ថយចំណាយ​សារធារណៈ របស់ប្រទេស នោះក៏ដោយ។ សេចក្ដីប្រកាសព័ត៌មានចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ក៏បាន​និយាយច្បាស់ពីបញ្ហានេះដែរ។ ដូច្នេះបណ្ដាជន នៅក្នុងប្រទេសបារាំង ឬបារាំងនៅឯបរទេស ដែលជាប់កតព្វកិច្ចបង់ពន្ធ ចង់ដឹងថា តើតួលេខនៃចំណូលនេះ នឹងកើតមានយ៉ាងដូចម្ដេច?

នៅក្នុងការបកស្រាយពន្យល់មួយចំនួន អោយដឹងថា នឹងមានការលប់ចោល នូវគោលនយោបាបង់ពន្ធពាក់កណ្ដាល របស់​ក្រុមនិស្សិតរស់នៅ ក្នុងប្រទេសបារាំង (អោយមកបង់ទាំងស្រុងវិញ) តែដំណឹងនេះត្រូវបានច្រានចោលដោយ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បន្ទាប់មកនឹងមានយកពន្ធលើ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...