ចង់ជួយក្មេងរើសសម្រាម? មិនបានទេ ព្រោះគ្មានបញ្ជាពីក្រុង!
បើតាមការពិនិត្យជាក់ស្តែង ឃើញថា សន្តិសុខ និងប្រធានសន្តិសុខសណ្តាប់ធ្នាប់ ក្នុងបរិវេណគំនរសម្រាម នៅភូមិបឹងជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនោះថា ជាបុគ្គលិករបស់ក្រុមហ៊ុនស៊ិនទ្រី ឯកទេសខាងការប្រមូលសម្រាម និងសំអាតរាជធានី។ តែពេលដែលយុវជនមួយក្រុម ចង់ចូលទៅចែកចាយ អាហារ នៅក្នុងបរិវេណ នៃទីគំនរចាក់សម្រាមនោះ ស្រាប់តែប្រធានសន្តិសុខរបស់ក្រុមបុគ្គលិកនេះ បានបដិសេធមិនឲ្យចូល យ៉ាង«ដាច់ខាត»។
ការចុះជួយចែកចាយចំណីអាហារបន្តិបន្តូច ដើម្បីសង្គ្រោះក្រុមកុមារទាំងនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យទី១៦ ខែសីហា ឆ្នាំ២០១៥កន្លងទៅនេះ ដោយយុវជនឯករាជ្យមួយក្រុម ភាគច្រើនជានិស្សិត មកពីវិទ្យាស្ថានជាតិពាណិជ្ជកម្ម ដែលឈឺឆ្អាលនឹងបញ្ហាសង្គម ជាពិសេសជនក្រីក្រ នៅស្ថិតនៅនឹងច្រមុះ នៃរាជធានីភ្នំពេញ។ ប៉ុន្តែការឈឺឆ្អាលនោះ មិនអាចធ្វើទៅបានទេ បើគ្មានការអនុញ្ញាតពី«ថ្នាក់លើ។ នេះបើតាមសំដីរបស់សមាជិកម្នាក់ [...]