រកឃើញអាថ៌កំបាំង នៃការធ្លាក់យន្ដហោះ ត្រេនអេសៀ នៅតៃវ៉ាន់
ជើងហោះហើរ «GE235» នៃក្រុមហ៊ុនអាកាសចរណ៍ តៃវ៉ាន់ ត្រេនអេសៀ បានធ្លាក់ផ្អៀងខ្លួន កាលពីថ្ងៃទី៤ ខែកុម្ភៈ នៅលើផ្ទៃទឹកស្ទឺងមួយ នៅបន្ទាប់ពីបានហោះចេញ ពីព្រលានយន្ដហោះ «Songshan» របស់ក្រុងតៃប៉ិ ជាមួយនឹងអ្នកដំណើរ ៥៣នាក់ បូករួមនឹងបុគ្គលិកលើយន្ដហោះ ៥នាក់។ គ្រោះថ្នាក់យន្ដហោះនេះ បានបន្សល់ទុកមនុស្ស១៥នាក់ ឲ្យមានសំណាង នៅរស់រានមានជីវិត។
តាមការធ្វើកោសលវិច្ឆ័យ ទៅលើប្រអប់ខ្មៅ នៃយន្ដហោះប្រភេទ «ATR 72-600» ដែលប្រើកង្ហាវិល នៅសងខាងស្លាបនោះ បានឲ្យដឹងថា នៅប៉ុន្មានវិនាទីមុនហេតុការណ៍នេះ អ្នកបើកបរម្នាក់ បានស្រែកឡើងថា៖ «អូ... ខ្ញុំបានច្រឡំទាញ ចង្កឹះលេខខុស»។ នេះបើតាមរបាយការណ៍អង្កេត ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ របស់ក្រុមប្រឹក្សាសន្តិសុខ នៃអាកាសចរណ៍ស៊ីវិល។
បើតាមក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា យន្ដហោះនោះ មានម៉ាស៊ីនតែមួយ ដែលនៅដំណើរការ តែត្រូវបាននរណាម្នាក់ចុចពន្លត់ ខណៈម៉ាស៊ីនមួយទៀត [...]