រក​ឃើញ​អាថ៌កំបាំង នៃ​ការ​ធ្លាក់​យន្ដហោះ ត្រេនអេសៀ នៅ​តៃវ៉ាន់

អ្នកបើកបរមួយរូប នៃយន្ដហោះរបស់ក្រុមហ៊ុន ត្រេនអេសៀ (TransAsia) ដែល​បាន​ហោះ​ធ្លាក់ នៅ​ក្នុង​ស្ទឺង​មួយ កាល​ពី​ខែ​កុម្ភះ ឆ្នាំ​២០១៥ លើកោះតៃវ៉ាន់នោះ បានពន្លត់ម៉ាស៊ីនប្រតិកម្មមួយ ដែលកំពុងមានដំណើរ​ការ ខណៈ​ម៉ាស៊ីន​មួយ​ទៀត បាន​ជួប​បញ្ហា។ គ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ បានបង្ក​ឲ្យមានមនុស្សស្លាប់ ៤៣នាក់។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 02, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជើងហោះហើរ «GE235» នៃក្រុមហ៊ុនអាកាសចរណ៍ តៃវ៉ាន់ ត្រេនអេសៀ បានធ្លាក់ផ្អៀងខ្លួន កាលពីថ្ងៃទី៤ ខែ​កុម្ភៈ នៅលើផ្ទៃទឹកស្ទឺងមួយ នៅបន្ទាប់ពីបានហោះចេញ ពីព្រលានយន្ដហោះ «Songshan» របស់ក្រុង​តៃប៉ិ ជា​មួយនឹងអ្នកដំណើរ ៥៣នាក់ បូករួមនឹងបុគ្គលិកលើយន្ដហោះ ៥នាក់។ គ្រោះថ្នាក់យន្ដហោះ​នេះ បាន​បន្សល់​ទុកមនុស្ស១៥នាក់ ឲ្យមានសំណាង នៅរស់រានមានជីវិត។

តាមការធ្វើកោសលវិច្ឆ័យ ទៅលើប្រអប់ខ្មៅ នៃយន្ដហោះប្រភេទ «ATR 72-600» ដែលប្រើកង្ហាវិល នៅ​សង​ខាងស្លាបនោះ បានឲ្យដឹងថា នៅប៉ុន្មានវិនាទីមុនហេតុការណ៍នេះ អ្នកបើកបរម្នាក់ បានស្រែកឡើងថា៖ «អូ... ខ្ញុំបានច្រឡំទាញ ចង្កឹះលេខខុស»។ នេះបើតាមរបាយការណ៍អង្កេត ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ របស់​ក្រុម​ប្រឹក្សាសន្តិសុខ នៃអាកាសចរណ៍ស៊ីវិល។

បើតាមក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា យន្ដហោះនោះ មានម៉ាស៊ីនតែមួយ ដែលនៅដំណើរការ តែត្រូវ​បាន​នរណា​ម្នាក់ចុចពន្លត់ ខណៈម៉ាស៊ីនមួយទៀត មិនមានដំណើរការល្អទេ។

រូបភាពជាច្រើន បានបង្ហាញថា យន្ដហោះបានផ្អៀងខ្លួន ហាក់ដូចជាបានបាត់ នូវលំនឹងរបស់ខ្លួន មុននឹង​ទៅ​ប៉ះ​ជាមួយផ្លូវថ្នល់ រួចធ្លាក់ចូលទៅក្នុងស្ទឹង។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

របាយការណ៍ បានសរសេរថា ជាមួយនឹងម៉ាស៊ីនទាំងពីរ ដែលមិនមានដំណើរការ យន្ដហោះបានចាប់ផ្ដើម​បាត់បង់លំនឹង។ ប្រធានទីប្រឹក្សាសន្ដិសុខ នៃអាកាសចរណ៍ស៊ីវិល លោក ថូម៉ាស វ៉ាង (Thomas Wang) បានពន្យល់ទៀតថា៖ «ហេតុអ្វីបានអ្នកបើកបរយន្ដហោះធ្វើបែបនេះ? យើងនៅមិនទាន់ដឹងទេ។ តែវា ជា​រឿង​ដ៏សំខាន់ ដែលរបាយការណ៍វិភាគរបស់យើង ត្រូវកំណត់ឲ្យច្បាស់។»

របាយការណ៍លំអិតមួយទៀត នៃករណីធ្លាក់យន្ដហោះនេះ ទំនងជានឹងត្រូវ ផ្សាយជាសាធារណៈ នៅខែវិច្ឆិកា ខាង​មុខ។ រីការស៊ើបអង្កេត នឹងចប់ជាស្ថាពរ នៅខែមេសា ឆ្នាំ២០១៦។ ប៉ុន្តែបន្ទាប់ពីគ្រោះធ្លាក់យន្ដហោះនេះ អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល របស់តៃវ៉ាន បានបញ្ជាឲ្យអ្នកបើកបរទាំងអស់ នៃក្រុមហ៊ុនអាកាសចរណ៍ ត្រេន​អេសៀ ត្រូវមកធ្វើការសម្ភាស អំពើវិធីសង្គ្រោះបន្ទាន់ ដែលចាំបាច់ របស់ប្រភេទយន្ដហោះខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...