ឧទ្ធម្ភាគចក្រ​បុក​គ្នា​នៅ​អាហ្សង់ទីន ១០​នាក់​ស្លាប់ ​ក្នុង​នោះ​៨នាក់ជា​ជន​ល្បីៗ​បារាំង

ឧទ្ធម្ភាគចក្រ​ពីរបានបុកគ្នា នៅថ្ងៃច័ន្ទ ក្នុងប្រទេសអាហ្សង់ទីន ដែលបានធ្វើមនុស្ស១០នាក់បានស្លាប់ ក្នុងនោះ មាន​កីឡាករ​ល្បីៗ​បារាំង និង​ក្រុម​ការងារ របស់ទូរទស្សន៍បារាំង ខណៈពួកគេ កំពុងថតកម្មវិធី​ទូរទស្សន៍​មួយ ឈ្មោះ Dropped។
វីដេអូដំបូងគេ ដែលទើបនឹងដាក់បង្ហោះមុននេះ បង្ហាញពីការបុកគ្នារវាងយន្ដហោះទាំងពីរ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១០ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 10, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងដ៏អាក្រក់មួយ បានផ្ទុះឡើងទៀត សម្រាប់ប្រទេសបារាំង។ ឧទ្ធម្ភាគចក្រ​ពីរ ដែលបានដឹកក្រុមការងារ របស់​ទូរទស្សន៍បារាំង បានបុកគ្នានៅរសៀលថ្ងៃច័ន្ទ ក្នុងប្រទេសអាហ្សង់ទីន ក្បែរនឹងទីក្រុង វីឡា កាស្ទើលី (Villa Castelli) នៃខេត្ត ឡា រីយ៉ូចា (La Rioja)។ តុល្យភាពចុងក្រោយ បានឲ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះ បានធ្វើមនុស្ស១០នាក់បាន​ស្លាប់ នៅក្នុង​ចំណោមនោះ ជនរងគ្រោះដល់ជីវិត៨នាក់ សុទ្ធតែជាកីឡាករ និងអ្នកដឹកនាំកម្មវិធីល្បីៗ របស់ប្រទេស​បារាំង។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ឧទ្ធម្ភាគចក្រទាំងពីរ បានបុកគ្នាបន្ទាប់ពីហោះឡើងបានបន្ដិច និងបាន​ហោះ​នៅកំពស់ ប្រមាណជា១០០ម៉ែត្រ។ គេនៅមិនទាន់ដឹង ពីមូលហេតុអ្វី ដែលធ្វើយន្ដហោះប្រើកង្ហាទាំងពីរនេះ បើក​ទៅបុកគ្នានៅឡើយ ប៉ុន្តែឧទ្ធម្ភាគចក្រ បានធ្លាក់មកលើដី ហើយបានឆេះហុយទ្រលោមឡើង។ សម្រាប់អាជ្ញាធរ​អាហ្សង់ទីន បានថ្លែងថា មូលហេតុអាចមកពីពីរករណី៖ អាចបណ្ដាល ពីកំហុសដោយអចេតនា របស់អ្នកបើកបរ ឬអាច​បណ្ដាល ពីការផ្លាស់ប្ដូរចរន្ដខ្យល់បក់ ដែលបង្កឲ្យយន្ដហោះមួយ ក្នុងចំណោមយន្ដហោះទាំងពី បាត់បង់លំនឹង។

អ្នកបើកបរយន្ដហោះ ជាតិអាហ្សង់ទីន ទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះ។

ស្ថានីយទូរទស្សន៍ប៉ុស្ដ៍លេខ១បារាំង បានបញ្ជាក់ពីគ្រោះថ្នាក់នេះ ហើយបានចេញសេចក្ដីប្រកាសព័ត៌មាន អំពីក្ដីក្រៀម​ក្រំ​ជាទីបំផុតមួយ។ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានធ្វើប្រតិកម្មជាបន្ទាន់មួយ ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដោយបានសម្ដែងនូវភាពរន្ធត់ និងមរណទុក្ខ។ លោក ហូឡង់ បានថ្លែងឡើងថា៖ «ការបាត់​បង់ដ៏ភ្ញាក់ផ្អើល នៃជនរួមជាតិរបស់យើង ជាភាពក្រៀមក្រំជាទីបំផុត»។ ចំណែកឯនាយករដ្ឋមន្ត្រី លោក ម៉ានុយអែល វ៉ាល់ (Manuel Valls) វិញ បានពន្យល់ដែរ តាមទំព័រទ្វីសធើរ ពី«ទុក្ខទោសដ៏ធំធេង»របស់លោក ហើយអះអាងថា ប្រទេស​បារាំងទាំងមូល កំពុងកាន់ទុក្ខ។

ផលិតកម្ម ALP ដែលផលិតកម្មវិធីទូរទស្សន៍ Dropped ឲ្យទូរទស្សន៍បារាំង បានសរសេរ នៅក្នុងសេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន ដែរថា បានស្រយ៉ុតចិត្តជាខ្លាំង។ ការងារថតទាំងអស់ សម្រាប់កម្មវិធីនេះ ត្រូវបានផ្អាក ហើយក្រុមការងារ​ទាំង​អស់ នឹងត្រូវបានវិលត្រឡប់មកប្រទេសបារាំងវិញ។ ការិយាល័យយុត្តិធម៌បារាំង ប្រចាំរដ្ឋធានីប៉ារីស ក៏បានបើក​សំនុំរឿង​មួយ ដើម្បីធ្វើការស៊ើបអង្កេត ទៅលើករណីគ្រោះថ្នាក់ឧទ្ធម្ភាគចក្រ នៅព្រឹកថ្ងៃអង្គារនេះដែរ។ ការស៊ើបអង្កេត បានចាត់​នគរបាល​បារាំង ជំនាញខាងគ្រោះថ្នាក់យន្ដហោះ (GTA) ឲ្យទទួលបន្ទុក ដើម្បីរកឲ្យឃើញពីមូលហេតុ ដែលបណ្ដាល​ឲ្យឧទ្ធម្ភាគចក្រ បានហោះទៅបុកគ្នា រហូតមានវិនាសកម្មកើតឡើងដូច្នេះ៕

វីដេអូមួយទៀត ដែលបង្ហាញពីការឆេះ ឧទ្ធម្ភាគចក្រទាំងពីរ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...