បន្ទាប់ពីថតស្រាតក្នុងបណ្ណាល័យ ឥឡូវថតដាក់ PlayBoy !
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៩ មិនា ២០១៥
- កែប្រែចុងក្រោយ: March 10, 2015
- ប្រធានបទ: សុបិន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នរណាក៏ភ្ញាក់ផ្អើល នឹងតារាស្រីវ័យក្មេង ដែលបានល្បីល្បាញ ដោយសារធ្វើរឿងអាស្រូវ ថតវីដេអូ«ស៊ិច»ផ្សាយផ្ទាល់ នៅក្នុងបណ្ណាល័យ នៃសាកលវិទ្យាល័យ អូរ៉េហ្គន (Oregon) កាលពីដើមបវេស្សនកាល ឆ្នាំមុននោះដែរ។ ប៉ុន្តែវីដេអូនោះ ត្រូវបានយកមកផ្សព្វផ្សាយឡើងវិញ កាលពីដើមខែមុន នៅតាមគេហទំព័រសម្រាប់ មនុស្សពេញវ័យ ផ្សេងៗ បង្កឲ្យការភ្ញាក់ផ្អើលផ្ទុះឡើងកាន់តែខ្លាំង និងឈានទៅដល់ ការឃាត់ខ្លួនយុវតី ដែលពូកែដុតរោលរាលរូបនេះ ថែមទៀត។
» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅទីនេះ និងនៅទីនេះមួយទៀត។
បើទោះជាមិត្តភ័ក្រមួយចំនួន បានដោះដៃចេញពីនាង ហើយឪពុកម្ដាយបស់នាង លែងរវីរវល់នឹងនាងទៀត ព្រមទាំងត្រូវដោះស្រាយ ជាមួយប្រព័ន្ធយុត្តិធម៌អាមេរិកនោះក្ដី ប៉ុន្តែយុវតីវ័យ១៩ឆ្នាំ កេនដ្រា សាន់ដ័រលេន ដូចជាកំពុងទទួលបានផ្លែផ្កា ដ៏ត្រចះត្រចង់ ពីរឿងអាស្រូវ ដែលនាងបានធ្វើនោះទៅវិញ។ ក្ដីស្រម័យដែលយុវតី ដើមទ្រូងបានរូបនេះ តែងគិតឃើញ តាំងពីកុមារភាព ថានឹងថតផ្សាយ នៅក្នុងទស្សនាវដ្ដី ផ្លេប៊យ (Playboy) ដ៏ល្បីឈ្មោះនោះ បានសម្រេចជាបណ្ដើរៗហើយ។
មិនត្រឹមតែប៉ុណ្ណឹង ឈុតឆាកដែលនាងថតឲ្យទស្សនាវដ្ដីនោះ ត្រូវបានជ្រើសរើស នៅពីមុខបណ្ណាល័យដែលពោរពេញ ទៅដោយសៀវភៅនោះផង។ ឈុតឆាកនេះ នឹងធ្វើឲ្យអ្នកទស្សនា នឹកឃើញឡើងវិញ ពីឈុតឆាកថត«ស៊ិច»របស់នាង កេនដ្រា នៅក្នុងបណ្ណាល័យ នៃសាកលវិទ្យាល័យ។
ដំណើរនៃការថតរូប ដាក់ឲ្យទស្សនាវដ្ដី ត្រូវបានយកមកផ្សាយ នៅក្នុងគេហទំព័រចែកផ្សាយវីដេអូ យូធូប កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ យុវតីដើមទ្រូងបានរូបនេះ បានសើចនៅក្នុងវីដេអូនោះ រួចនិយាយថា៖ «ជម្រាបសួរច៎ា! នាងខ្ញុំ កេនដ្រា សាន់ដ័រលេន យុវតីនៃបណ្ណាល័យ»។ នាងនិយាយបន្តទៀត ដោយសើចក្អាកក្អាយថា៖ «មូលហេតុសំខាន់ ដែលខ្ញុំចង់ឈរ នៅពីមុខម៉ាស៊ីនថតរូប គឺ... ខ្ញុំចូលចិត្តនៅពីមុខម៉ាស៊ីនថតរូប» មុននឹងបញ្ចប់ ដោយឃ្លានេះថា៖ «ខ្ញុំចង់ថ្លែងអំណរគុណ ទៅដល់អ្នកគាំទ្រខ្ញុំទាំងអស់ ដើម្បីបានគាំទ្រ និងក្ដីស្រឡាញ់ ដែលពួកគេទាំងនោះ បានផ្ញើរមកឲ្យខ្ញុំរាល់ថ្ងៃ»៕