១០ចំណុច ជួយឲ្យកូនៗរបស់អ្នក ឆ្លាតជាងមុន
ក្តីស្រមៃរបស់ឪពុកម្តាយភាគច្រើន តែងប្រាថ្នាឃើញកូនៗរបស់ខ្លួនឆ្លាត និងមានអនាគតល្អ។ ប៉ុន្តែដើម្បីអាចធ្វើបង្ហាញនេះបាននោះ ដោយរបៀបណានោះ ទើបជាបញ្ហាមួយ។ ទស្សនាវដ្តីមនោម្យ.អាំងហ្វូ សូមលើកចំណុចទាំង១០ ដែលអាចជួយឲ្យកូនៗរបស់លោកអ្នក មានភាពឈ្លាសវៃជាងមុន ចាប់តាំងពីតូចរហូតដល់វ័យជំទង់។
លោកឱពុក និងកូនជាទីស្រឡាញ់ នៅក្នុងការអប់រំក្នុងគ្រួសារ។ (រូបថត ឯកសារ)
ចំណុចទាំង១០ ដែលអាចជួយឲ្យកូនៗរបស់លោកអ្នក មានភាពឈ្លាសវៃជាងមុន៖
១. ការប្រើប្រាស់ដន្ត្រីភ្ជាប់ជាមួយមេរៀន
ដន្ត្រី និងបទចម្រៀនមិនមែនជាគ្រឿងប្រើសម្រាប់បំពេរតែមនុស្សធំឡើយ សម្រាប់កុមារ វាក៏ មានសារៈសំខាន់ខ្លាំងណាស់ដែរ។ ការបង្ហាត់កូនៗដោយប្រើប្រាស់ដន្ត្រី នឹងជួយឲ្យក្មេងងាយស្រួលក្នុងការចងចាំបានច្រើន ក្នុងរយៈពេលយូរ។វាបានបង្កើនភាពសប្បាយរីករាយ ដែលជាមូលហេតុបណ្តាលឲ្យខួរក្បាលកូនៗ រីកលូតលាស់ច្រើនជាងក្មេងធម្មតា ព្រមទាំងចូលចិត្តរៀនបន្ថែមទៀត។
២. កុំវាយតម្លៃក្មេងតាមសម្រកខាងក្រៅ
ឪពុកម្តាយមួយចំនួនមានការព្រួយបារម្ភ ពេលកូនៗរបស់ខ្លួនចូលចិត្តលេងខាងក្រៅច្រើន ជាងចំណាយពេលវេលារបស់ខ្លួនអានសៀវភៅ ឬវាយតម្លៃលើកំរិត ឆ្លាតវៃតាមរយៈការសិក្សាជាងចំណុចពិសេសដែលកូនមាន។ ដូច្នេះបើអ្នកអាចរកចំណុចខ្លាំងរបស់កូនបាន រួមបណ្តុះ ពួកគេតាមនោះ អ្នកនឹងដឹងថាក្មេងទាំងអស់មិនល្ងង់ទេ។
៣. អានសៀវភៅជាមួយកូន
ការអាននឹងជួយកូនអភិវឌ្ឍន៏កូនរបស់អ្នក កាន់តែប្រសើរឡើង ជាពិសេសផ្នែកគំនិត។ អ្នកត្រូវឧស្សាហ៏អានអត្ថបទទាំងឡាយជាមួយកូនរបស់អ្នកឲ្យបានច្រើន ដោយមិនត្រូវអានតែម្នាក់ឯង ឬឲ្យកូនអ្នកអានតែម្នាក់ឯងឡើយ ប៉ុន្តែត្រូវចូលរួមទាំងពីរ។ម្យ៉ាងវិញទៀត ការធ្វើសកម្មភាពលេង ឬសកម្មភាពណាមួយជាមួយកូនៗ ក៏អាចជះឥទ្ធិពលល្អដល់ពួកគេដែរ។
៤. គេងឲ្យបានគ្រប់គ្រាន់
ក្នុងវ័យក្មេង កុមារគួរតែគេងឲ្យបានច្រើន ដើម្បីការលូតលាស់របស់គេ។ ការគេងតិចពេក ឬច្រើនហួសពេកនឹងធ្វើឲ្យពួកគេប្រែជាល្ងង់វិញជាមិនខាន។ ដូច្នេះឪពុកម្តាយគួរគិតគូពីការគេងរបស់កូនៗ ឲ្យបានច្រើន។
៥. IQមិនប្រើជាងការអភិវឌ្ឍន៏ខ្លួនឯង
ភាគច្រើននៃសង្គមគ្រួសារ និងសង្គមតែងផ្តល់តម្លៃកំរិត IQ (ភាពឈ្លាសវៃវាស់តាមរយៈចំណេះ ដឹង) ច្រើនជាងការអភិវឌ្ឍន៏របស់ EQ (ភាពឈ្លាសវៃវាស់តាមរយៈសកម្មភាព)។ ការធ្វើបែបនេះ នឹងធ្វើឲ្យកុមារមួយចំនួន មានការបាក់ទឹកចិត្តនាពេលពួកគេ មិនអាចរកពិន្ទុល្អជូនដល់ឪពុកម្តាយរបស់ខ្លួនបាន។ ម្យ៉ាងវិញទៀត ក្មេងមួយចំនួនដែលមាន IQ កំរិតខ្ពស់ មានចរិកមិនល្អក៏អាចនឹងផ្តល់ទុក្ខទោសផងដែរ។ ដូច្នេះឪពុកម្តាយ ត្រូវលើកទឹកចិត្តកូនឲ្យបង្កើន EQ របស់គេឲ្យបាន រឹងមាំ និងត្រូវចងចាំថា ជោគជ័យរបស់មនុស្សមិនមែនលុះត្រាតែមាន IQ ខ្ពស់ឡើយ។
៦. រៀនតាមរយៈការធ្វើសកម្មភាព
ខួរក្បាលរបស់យើងអភិវឌ្ឍន៏ ដោយការរៀនធ្វើ មិនមែនគ្រាន់តែស្តាប់នោះទេ។ ដូច្នេះរាល់ ការបង្ហាត់ទាំងអស់ គួរតែចំណាយពេលធ្វើជាកម្មភាពនិងសាកល្បងឲ្យបានច្រើនប្រសើរជាង។ បើអ្នកគិតថាការចងចាំល្អ ទុកពេល ៣០ភាគរយដើម្បីអាន និង៧០ភាគរយធ្វើការសាកល្បង កំរិតចំណេះដឹងរបស់កូនអ្នក។
៧. ញុំាអាហារជំនួយដល់សុខភាព
ឪពុកម្តាយគួរចងចាំថា អាហារពេលព្រឹកមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៏ខួរក្បាលកុមារ។ ដូច្នេះ ការផ្តល់អាហារឲ្យបានគ្រប់គ្រាន់ គ្រប់វិតាមីននឹងធ្វើឲ្យគេឆ្លាតជាងមុន។
៨. សុភមង្គមកុមារគឺជាជោគជ័យរបស់កុមារ
ភាពជោគជ័យរបស់កុមារ អាស្រ័យដោយភាពរីករាយរបស់គេ ដែលអាចធ្វើនូវអ្វីដែលពួកគេចង់ធ្វើ។ ការវាយដុំ ឬការស្តីបន្ទោសដល់កុមារ ពីសំណាក់មាតាបិតាមិនអាចធ្វើឲ្យកុមារ មានភាពជោគជ័យ ក្នុងជីវិតរបស់ពួកគេបានឡើយ។ បន្ថែមពីលើនេះ នឹងធ្វើឲ្យពួកគេខ្លាច មានប្រាជ្ញាទន់ខ្សោយទៅវិញ ដែលជាហេតុឲ្យពួកគេ នឹងទទួលភាពបរាជ័យក្នុងជីវិតនាថ្ងៃខាងមុខមិនខាន។
៩.ជំរុញកូនៗឲ្យមានទំនាក់ទំនងជាមួយសង្គម
ការសិក្សារៀនសូត្រតែម្នាក់ឯង ឬតែជាមួយឪពុកម្តាយ មិនអាចបង្កើនភាពឆ្លាតវៃដល់កុមារឡើយ។កុមារគួរតែមានមិត្តភក្តិច្រើន ទាំងក្នុងសាលា និងអ្នកជិតខាងដើម្បីឲ្យពួកគេរៀនមានទំនាក់ ទំនងជាមួយសង្គម ជាពិសេសក្មេងៗដូចគ្នា។ វាក៏ជារឿងល្អសម្រាប់កូនៗរបស់អ្នក រៀនសាងភាពដឹកនាំ និងរៀនពីបុគ្គលិកលក្ខណៈរបស់ក្មេងដទៃទៀតដែរ។ អ្នកគ្រាន់តែសួរកូនអ្នកពីអ្វី ដែលកើតមាន និងអ្វីដែលគេធ្វើជាមួយមិត្តគេប៉ុណ្ណោះ គឺគ្រប់គ្រាន់សម្រាប់ការចម្រើននៃការគិត របស់កូនអ្នកហើយ។
១០. ជឿជាក់លើកុមារ
ក្នុងឆ្នាំ១៩៦៨ លោករ៉ូសិនតាល (Rosenthal) និងលោក ឡេណ័រ ហ្សាកូសុន (Lenore Jacobson) បានធ្វើការសិក្សាលើសិស្សក្នុងថ្នាក់ បានប្រាប់ទៅគ្រូៗនៅសាលាបឋមសិក្សាថា ពួកគេអាចមានសិស្សពិតប្រាកដ ក្នុងថ្នាក់ដែលមានចំណេះដឹងតាមលក្ខណៈស្តង់ដារបស់សាលា។ តែតាមពិតទៅ សិស្សម្នាក់ដែលត្រូវបានជ្រើសរើសចេញមកនោះ បានកើតឡើងដោយភាពចៃដន្យប៉ុណ្ណោះ។ អត្ថន័យនេះ ហាក់បង្ហាញពីការមិនជឿជាក់ ពីសមត្ថភាពប្លែកៗគ្នា ដែលកូនសិស្សម្នាក់ៗមានឡើយ ពីព្រោះភាពជោគជ័យរបស់សិស្សម្នាក់ៗ មិនប្រាកដថាត្រូវស្តែងចេញតាមរយៈការកំណត់របស់សាលាឡើយ ប៉ុន្តែវានឹងស្តែងចេញតាមរយៈសកម្មភាពរបស់ពួកគេធ្វើអ្វី ដែលខ្លួនពេញចិត្តនាថ្ងៃខាងមុខ៕
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ មីនា ២០១៤