សង្គម​ស៊ីវិល​នឹង​ចូល​អង្កេត​ភាព​មិន​ប្រក្រតី ពេល​ប្រឡង​បាក់​ឌុបខាងមុខ

អង្គការសង្គមស៊ីវិលមួយចំនួន បានអះអាងថា ខ្លួននឹងចូលរួមអង្កេតពីភាពមិនប្រក្រតី នាពេលប្រលង​សញ្ញប័ត្រ​មធ្យមសិក្សាទុតិយភូម (បាក់ឌុប) ដោយចាប់ផ្តើមពីឆ្នាំ២០១៤នេះ។ ការអះអាងនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំង​អំពើ​ពុករលួយបានបង្ហាញភ្លើងខៀវ ដោយអនុញ្ញាត ឲ្យអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ចូលរួមត្រួតពិនិត្យភាព​អសកម្ម ក្នុងដំណើរការប្រលងបាក់ឌុប។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសង្គមស៊ីវិលមួយចំនួន បានអះអាងថា ខ្លួននឹងចូលរួមអង្កេតពីភាពមិនប្រក្រតី នាពេលប្រលង​សញ្ញប័ត្រ​មធ្យមសិក្សាទុតិយភូម (បាក់ឌុប) ដោយចាប់ផ្តើមពីឆ្នាំ២០១៤នេះ។ ការអះអាងនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំង​អំពើ​ពុករលួយបានបង្ហាញភ្លើងខៀវ ដោយអនុញ្ញាត ឲ្យអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ចូលរួមត្រួតពិនិត្យភាព​អសកម្ម ក្នុងដំណើរការប្រលងបាក់ឌុប។


ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

សិក្សាធិការ - តំណាងមួយរូប ពីសម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក សន ជ័យ បានថ្លែង ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៥ មីនា នេះថា ជាគោលការណ៍អង្គការសង្គមស៊ីវិល​ប្រាកដជាសម្តែង​ការសាទរ ចំពោះ​ការផ្តល់ការសហការរបស់រដ្ឋាភិបាលជាមួយអង្គការសង្គមស៊ីវិល លើគ្រប់វិស័យ ក្នុងការអភិវឌ្ឍន៍​ប្រទេសកម្ពុជា តែ​ក៏គួរមានការប្រុងប្រយ័ត្នផងដែរ។

លោក សន ជ័យ បានបន្តថា អង្គការរបស់លោកនឹងចូលរួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីត្រួត​ពិនិត្យ​ភាពមិនប្រក្រតីក្នុងពេលប្រលងបាក់ឌុប។ ប៉ុន្តែលោក សន ជ័យ បានចោទជាសំនួរថា៖ «តើរដ្ឋាភិបាល និងភាគី​ពាក់ព័ន្ធនឹងផ្តល់ឱកាសឲ្យសង្គមស៊ីវិល ឯករាជ្យចូលរួមត្រួតពិនិត្យ កម្រិតណា?»

អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាសេនាធិការមួយរបស់រដ្ឋាភិបាល បានព្រលយឲ្យដឹងក្នុងពេល​ចុងក្រោយ​នេះថា នឹងអនុញ្ញាតដល់អង្គការសង្គមស៊ីវិល ចូលរួមត្រួតពិនិត្យភាពមិនប្រក្រតី ជាមួយក្រសួងអប់រំយុវជន និង​កីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ​ក្នុងពេល​ប្រលងបាក់ឌុប នាពេលខាងមុខនេះ ដើម្បីបង្កើននូវតម្លាភាព និង​លើកកំពស់ គុណភាពវិស័យអប់រំនៅកម្ពុជា។

ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព លោក យ៉ង់ គឹមអេង បានហៅការប្រកាសបើក​ចំហរបស់​រដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល នៅពេលនេះ ថាជាចំណែកមួយសំខាន់ ដើម្បីលើកកំពស់​គុណភាពអប់រំ​នៅកម្ពុជា និងការលុបបំបាត់អំពើពុករលួយ។ លោកបានបញ្ជាក់ថា តែនៅកម្ពុជា មានបញ្ហាច្រើនណាស់​ដែល​រដ្ឋាភិបាល ត្រូវផ្តល់ការសហការជាមួយអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងគណបក្សនយោបាយ។

លោក យ៉ង់ គឹមអេង ពន្យល់ថា៖ «ការសហការមិនមែនធ្វើតែរឿងប្រលងបាក់ឌុបទេ គឺត្រូវធ្វើទៅលើ​មន្រ្តីធំៗ ដែល​ពុករលួយ យកលុយរដ្ឋច្រើនជាងពួកគ្រូៗទៀត។ មានពុករលួយ ក្នុងវិស័យគយ តុលាការ សេវាសាធារណៈ ការ​ផ្តល់ដីសម្បទានសេដ្ឋកិច្ចជាដើម ដែលចាំបាច់ត្រូវមានការលើកទឹកចិត្ត ឲ្យមានការចូលរួមឲ្យបានគគ្រឹកគគ្រេង៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...