ប្រតិកម្ម៖ ការ​​បដិសេធ​​មិន​ឲ្យ វន់ ពៅ ​នៅ​ក្រៅ​ឃុំ ជា​រឿង​«នយោបាយ»

អ្នកមានសមានចិត្តជាច្រើន រួមនឹងអ្នកវិភាគឯករាជ្យលោក កែម ឡី ផង បានហៅករណីលោក វន់ ពៅ ថាមិនមែន​ជាហេតុការណ៍មួយ​ ដែលត្រូវយកមកធ្វើការឃុំខ្លួនឡើយ។ ពួកគេបានបរិហាថា ការឃុំខ្លួនលោក វន់ ពៅ ព្រោះ​មាន​បញ្ហា«នយោបាយ»នៅពីក្រោយ ទើបមន្រ្តីតុលាការមួយចំនួន ហាក់ដូចជាមានការរអារ និង​មិនអនុវត្តតាមវិជ្ជាជីវៈ​របស់ខ្លួន ដែលមានឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកមានសមានចិត្តជាច្រើន រួមនឹងអ្នកវិភាគឯករាជ្យលោក កែម ឡី ផង បានហៅករណីលោក វន់ ពៅ ថាមិនមែន​ជាហេតុការណ៍មួយ​ ដែលត្រូវយកមកធ្វើការឃុំខ្លួនឡើយ។ ពួកគេបានបរិហាថា ការឃុំខ្លួនលោក វន់ ពៅ ព្រោះ​មាន​បញ្ហា«នយោបាយ»នៅពីក្រោយ ទើបមន្រ្តីតុលាការមួយចំនួន ហាក់ដូចជាមានការរអារ និង​មិនអនុវត្តតាមវិជ្ជាជីវៈ​របស់ខ្លួន ដែលមានឡើយ។


ក្រុមគ្រួសាររបស់លោក វន់ ពៅ នៅក្រៅសាលាឧទ្ទរណ៍ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងវត្តមានមុខ​សាលា​ឧទ្ធណ៍កាលពីថ្ងៃទី២៤ ខែមីនា នេះ អ្នកវិភាគឯករាជ្យ និងជាអ្នក​ស្រាវ​ជ្រាវ​ផ្នែកសង្គមលោក កែម ឡី បានបរិហាថា តុលាការហាក់បីដូចជាក្បត់វិជ្ជាជីវៈរបស់ខ្លួន ព្រោះរាល់ការ​សម្រេច​សេចក្តី​ហាក់បីដូចជាមិនបានរៀនសូត្រអ្វីឡើយ ហើយចាំតែអានតាមមាត្រាច្បាប់ ហើយមិនពិនិត្យមើល​ភាព​ជាក់​ស្តែង ។ លោកបន្តថា «កុំប្រើប្រាស់នូវវិជ្ជាជីវៈ ដោយក្បត់នូវឧត្តមគតិរបស់ខ្លួន ដែលជាការសម្លាប់នូវវិជ្ជាជីវៈរបស់ខ្លួន ដោយ​ខ្លួនឯងទៅវិញនោះ។»

មេធាវីមកពីសហភាពការងារកម្ពុជា លោក គីម សុជាតិ ដែលការពារក្ដីឲ្យលោក វន់ ពៅ បានថ្លែងប្រាប់ទស្សនាវដ្ដី​ដែរថា អ្វីដែលសាលាឧទ្ធណ៍មិនអនុញាតិឲ្យលោក វន់ ពៅ នៅក្រៅឃុំ ព្រោះ​ខ្លាច​ប៉ះពាល់ដល់នីតិវិធីតុលាការនេះ ជាអំណះអំណាងផ្ទុយនឹងមាត្រាច្បាប់។

នៅក្រៅរបងនៃសាលាឧទ្ធន៍ឯនេះវិញ អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន់ ពៅ បានហៅការសម្រេច​របស់​សាលាឧទ្ធណ៍នេះ ថាហាក់ដូចជាមិនស្ថិតក្នុង​ការពិចារណា​ឡើយ តែជាការសម្រេចមួយ​តាមបែប«ទទួលបញ្ជា»​ទៅវិញ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺបន្ថែមពីលោកព្រះរាជធាជ្ញា អ៊ឹម សុផា បានទេ ដោយលោកបាន​ទទួលទូរស័ព្ទ តែបដិសេធមិនធ្វើអត្ថាធិប្បាយ។ តែលោកមេធាវី គឹម សុជាតិ បាននិយាយថា លោក​ព្រះរាជអាជ្ញា មិនបានលើកពីបញ្ហាអ្វីពាក់ព័ន្ធនឹងការសម្រេចនេះទេ តែលោកបានសុំឲ្យប្រធានអង្គជុំនំជំរះ​ធ្វើការពិចារណា​ក្នុង​រឿងនេះ។ ឯអនុប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក សុខ ឈុនអឿន ដែលមាន​វត្តមានក្នុងសវនាការដែរនោះ បានលើកឡើងថា ព្រះរាជអាជ្ញារូបនេះ សូមឲ្យរក្សាការសម្រេចចាស់ នៅជាបានការ​ដដែល។

លោក សុខ ឈុនអឿន បានបន្តថា តាមអង្គហេតុលោក វន់ ពៅ មិនមានជាប់ពាក់ព័ន្ធនឹងបទចោទខាងលើ​នោះ​ឡើយ។ លោក វន់ ពៅ ត្រូវតែរួចផុតពីការចោទប្រកាន់។ តែបើនៅមានការបន្តឃុំខ្លួនយ៉ាងដូចនេះ បង្ហាញថា លោក វន់ ពៅ គឺ ជាចំណាប់«ខ្មាំង»នយោបាយ របស់អ្នកនយោបាយ។

លោក វន់ ពៅ ត្រូវបានរងនូវបទចោទពីរករណី បទបង្ករឲ្យមានអំពើហឹង្សា និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលត្រូវទទួលទោសពីរឆ្នាំ ទៅប្រាំឆ្នាំ ស្ថិតក្នុងបទមជ្ឈឹមកម្រិតធ្ងន់។ តែសាលាឧទ្ធណ៍បានផ្លាស់ប្តូរ​នូវបទចោទ​ទាំង​ពីរ​នេះមកជា បទបង្កចោទតែមួយវិញ គឺបទបណ្តាលឲ្យខូចខាតសណ្តាប់ធ្នាប់សាធារណៈ ដែលមានស្ថានទំងន់​ទោសពីប្រាំមួយខែ ទៅពីរឆ្នាំ បទមជ្ឈឹមកម្រិតស្រាល។ ទោះជាយ៉ាងនេះក្ដី លោក សុខ ឈុនអឿន នៅតែចោទ​តុលាការ ថាបានរំលោភច្បាប់ និងការមិនគោរពនូវឆន្ទៈ និងវិជ្ជាជីវៈរបស់ខ្លួនជាចៅក្រមដែរ។

មិនអាចសុំការបំភ្លឺពី លោក សេង ស៊ីវុត្ថា ប្រធានអង្គជំនុំជុំរះ ដើម្បីបកស្រាយពីការចោទប្រកាន់ខាងលើ​បាន​ឡើយ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលកម្មករ តវ៉ា​ទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ នៅមុខរោងចក្រយ៉ាកជីង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤។  បច្ចុប្បន្ន​លោក វន់ ពៅ រួមជាមួយ​កម្មករ២០​នាក់ទៀត កំពុងជាប់ឃុំឃាំងនៅ ពន្ធនាគារ ម៣ ត្រពាំងផ្លុង ខេត្តកំពង់ចាម​។

ថ្ងៃទី២៤ ខែមីនាម្សិលម៉ិញនេះ សាលាឧទ្ធណ៍បានបដិសេធការស្នើសុំនៅក្រៅឃុំលើកទីពីរ របស់មេធាវីលោក វន់ ពៅ ដោយតម្កល់ការសម្រេចរបស់ខ្លួនកាលពីលើកទីមួយ កាលពីថ្ងៃទី១១ ខែកុម្ភះកន្លង ហើយបន្តតម្កល់សាលក្រម​សាលាដំបូងរាជធានីទុកជាបានការដដែល៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...