បៀរវត្ស​​កម្មករ​និយោជិក ១៦០ដុល្លា តែ​​ត្រូវ​​រង​ចាំ​ដល់​ចុង​អាណត្តិ​សិន

ក្នុងឆ្នាំ២០១៤ បូកបន្ថែមលើប្រាក់ខែគោល១៥ ដុល្លា។ ឆ្នាំ២០១៥ បន្ថែមចំនួន១៥ដុល្លា។ ឆ្នាំ២០១៦ បន្ថែម ១៧ ដុល្លា។ ឆ្នាំ២០១៧ បន្ថែម១៧ ដុល្លា និងឆ្នាំចុងក្រោយឆ្នាំ២០១៨បន្ថែម ១៨ដុល្លា។ ដូច្នេះក្នុងរយៈពេលប្រាំឆ្នាំក្រោយ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិ ក្នុងការដឹកនាំរាជរដ្ឋាភិបាលនោះ ទើបកម្មករនិយោជកទាងអស់ ទទួលបាន​ប្រាក់​បៀរវត្សរហូតដល់១៦០ ដុល្លា។ នេះជាការសម្រេចរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងឆ្នាំ២០១៤ បូកបន្ថែមលើប្រាក់ខែគោល១៥ ដុល្លា។ ឆ្នាំ២០១៥ បន្ថែមចំនួន១៥ដុល្លា។ ឆ្នាំ២០១៦ បន្ថែម ១៧ ដុល្លា។ ឆ្នាំ២០១៧ បន្ថែម១៧ ដុល្លា និងឆ្នាំចុងក្រោយឆ្នាំ២០១៨បន្ថែម ១៨ដុល្លា។ ដូច្នេះក្នុងរយៈពេលប្រាំឆ្នាំ ទៅមុខទៀត ដែលជាឆ្នាំចុងក្រោយនៃអាណត្តិរបស់រដ្ឋាភិបាលនោះ ទើបកម្មករនិយោជកទាងអស់ ទទួល​បាន​ប្រាក់​បៀរវត្សរហូតដល់១៦០ ដុល្លា។ នេះជាការសម្រេចរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ។


កិច្ចប្រជុំរបស់គណកម្មការចម្រុះ នៅក្រសួងការងារ ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣។ (រូបថត MONROOM.info/ O. Vary)

ការងារ - បើឆ្នាំមុន អ្នកទទួលទានបាយ ជាមួយអំបិល«គ្រាប់» អ្នកត្រូវសប្បាយចិត្តជាងមុន ព្រោះអ្នកនឹងអាច​ទទួល​ទានបាយ ជាមួយអំបិល«ម៉ត់»ក្នុងឆ្នាំក្រោយនេះ។

គណកម្មការចម្រុះតំណាងឲ្យក្រសួងការងារចំនួន១១រូប តំណាងសហជីពចំនួន៧រូប និងតំណាង​និយោជក​ចំនួន​៧រូប ​បានធ្វើ​សម្រេចបន្ថែមប្រាក់ខែជូនកម្មករនិយោជកគ្រប់វិស័យទាំងអស់ ចំនួន១៥ដុល្លា ១៦ ដុល្លា និង១៧ ដុល្លា ជាដំណាក់កាលៗក្នុងរយៈពេលប្រាំឆ្នាំ ដោយសម្លេងគាំទ្រច្រើនលើសលប់ ២៣ លើ ២៥។

ការសម្រេចខាងលើនេះ មិនត្រូវបានលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (ស៊ីខាវឌូ) និង អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា លើកដៃគាំទ្រនោះទេ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចប្រកាស​ដោយជ្រើសរើស​យកនូវ​រូបមន្តទីមួយ នៃការតម្លើងប្រាក់ខែជាដំណាក់ៗក្នុងរយៈពេលប្រាំឆ្នាំ ឲ្យបានដល់១៦០ ដុល្លា។ ការសម្រេច​នេះ​ដោយយោងតាមការពិភាក្សាគ្នានៃជំរើសបីកាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមកនេះ។ នេះជារូបមន្តទីមួយ​ដែលបាន​សម្រេចចិត្ត យកមកធ្វើការតម្លើងប្រាក់បៀរវត្សបន្ថែម សំរាប់រយៈពេលប្រាំឆ្នាំបន្របន្ទាប់ចាប់ពីខែមេសា ឆ្នាំ២០១៤​តទៅ រហូតដល់ឆ្នាំ២០១៨។ រដ្ឋមន្រ្តីរូបនេះបានបន្តរថា ក្រសួងការងារក៏នឹងចេញសេចក្តីប្រកាស ជាផ្លូវការនូវចំនួន​កំណត់នៃការបន្ថែមប្រាក់ខែនាពេលឆាប់ៗខាងមុខនេះ ទៅដល់គ្រប់កម្មករនិយោជិតគ្រប់ផ្នែកទាងអស់។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(ស៊ីខាវឌូ) ដែលបានចូលរូមក្នុងកិច្ចប្រជុំ បាននិយាយថា អ្វីដែល​បានអនុម័តនេះ មិនបានឆ្លើយតបទៅនឹងការទាមទាររបស់សហជីពនិងកម្មករនោះទេ ពិសេសមិនបាន​ឆ្លើយតប​ទៅ​នឹងការរស់នៅជាក់ស្តែង របស់កម្មករនិយោជកទាំងអស់នោះឡើយ។

ប្រធានសហភាពការងាររូបនេះ បានបង្ហាញនូវការខកចិត្តចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួង ដែលបាន​ធ្វើ​ការសិក្សាឃើញថា «កម្មករនិយោជិកទាំងអស់នៅកម្ពុជា អាចនឹងរស់នៅបានសមរម្យ លុះត្រាតែទទួលបាន​ប្រាក់​បៀវត្សចន្លោះពី១៥២ដូល្លា ទៅ១៥៧ ដុល្លា ក្នុងមួយខែ។ តែផ្ទុយមកវិញបែជាសម្រេចបន្ថែមឲ្យតែ១៥ ដុល្លា ទៅ​លើប្រាក់ខែគោលមានត្រឹមតែ៨០ដុល្លានោះ។ ចំនួននៃការបន្ថែមនេះ មិនបានឆ្លើយតបទៅ​នឹងការស្រាវជ្រាវ​នៃ​ប្រាក់ខែពិត ដែលបានរកឃើញនោះយ៉ាងច្រើនជិតពាក់កណ្តាល។»

តាមការសម្រេចនៃកិច្ចប្រជុំខាងលើ និងតាមសេចក្តីថ្លែងការណ៍ របស់គណកម្មការប្រឹក្សាការងារចុះ​ហត្ថលេខា​ដោយលោក អ៊ិត សំហេង ដែលបានចេញបន្ទាប់ពីបញ្ចប់អង្គប្រជុំភ្លាមៗនោះ បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ​២០១៤​កម្មករ​នឹងទទួលបានការតម្លើងប្រាក់បន្ថែម១៥ ដុល្លារ លើប្រាក់ខែគោល៨០ ដុល្លារ ស្មើនឹង៩៥ដុលា្លរ។ ឆ្នាំ២០១៥ បន្ថែម១៥ដុល្លារ លើប្រាក់ខែក្នុងឆ្នាំ២០១៤(៩៥+១៥) ស្មើនឹង១១០ដុល្លារ។ ឆ្នាំ២០១៦ បន្ថែម ១៦ដុល្លារ លើប្រាក់​ខែក្នុងឆ្នាំ២០១៥ (១១០+១៦) ស្មើនឹង១២៦ដុល្លារ។ ឆ្នាំ២០១៧ បន្ថែម ១៧ដុល្លារ លើប្រាក់ខែក្នុង​ឆ្នាំ២០១៦ (១២៦+១៧) ស្មើនឹង១៤៣ដុល្លារ។ និងឆ្នាំ២០១៨ បន្ថែម១៧ដុល្លារ លើប្រាក់ខែឆ្នាំ២០១៧(១៤៣+១៧) ស្មើនឹង​១៦០ដុល្លារ។

ការបន្ថែមប្រាក់បៀរវត្សត្រឹមតែ១៥ ដុល្លានេះ បានធ្វើឱ្យកម្មករកំពុងប្រមូលផ្តុំគ្នា នៅក្រៅបរិវេណក្រសួងការងារ ប្រមានជាងបួនរយនាក់សម្តែងការខកចិត្ត និងមានប្រតិកម្មតបតថា ក្រសួងមិនយកចិត្តកម្មករជិតប្រាំពីរម៉ឺននាក់ ទូទាំងប្រទេស តែបែរជាយកចិត្តថៅកែរោងចក្រ ដែលមានគ្នាតែប៉ុន្មាននាក់ប៉ុណ្ណោះទៅវិញ។ ជាមួយនឹង​លទ្ធផល​នេះធ្វើឲ្យកម្មកតទាំងនោះ សម្រេចចិត្តបិទទ្វាចេញ-ចូលនៃក្រសួងការងារ ក្នុងគោលបំណងឲ្យមានការពិភាក្សា និង​សម្រេចឡើងវិញ។

កម្មករទាំងអស់នោះបានស្រែកព្រមៗគ្នាថា «មិនពេញចិត្តនិងការសម្រេចនេះទេ ព្រោះមិនបានបំពេញនូវតម្រូវការ​ជាក់ស្តែងដូចជាថ្លៃបន្ទប់ ថ្លៃទឹក ថ្លៃភ្លើង និងការហូបចុកជាដើម។ យើងនឹងធ្វើកូដកម្ម ប្រសិនបើការទាមទារ​តម្លើង​ប្រាក់ខែនេះមិនបានឆ្លើយតប ទៅនឹងការរស់នៅជាក់ស្តែង។» កម្មករជាច្រើននៃអ្នកចូលរួមនោះ បានប្រកាសថា នឹង​ចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដែលហ៊ានអះអាងថាអាចផ្តល់ប្រាក់ខែ ឲ្យកម្មករបានចំនួន១៦០​ដុល្លា​ក្នុងមួយខែនោះចាប់ពីដើមឆ្នាំ២០១៤នេះទៅ៕

---------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...