GMAC គ្មាន​តួ​លេខ ខណៈ​សហជីព១៤៥​ដុល្លា និង​រដ្ឋាភិបាល​១២០​ដុល្លា

ភាពស្ងៀមស្ងាត់នៃការផ្តល់«តួលេខ» ជុំវិញប្រាក់ខែកម្មករនិយោជិក របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC) ជាហេតុធ្វើឲ្យបាតុកម្មនៅបន្តមាន បើទោះមានការសន្យា ដោយក្រសួងការងារក៏ដោយ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 24, 2014
  • ប្រធានបទ: វិបត្តិកម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពី​បាន​បញ្ចប់​ជំនួប​ត្រី​ភាគី លើក​ទី​បួន រវាង​តំណាង​សហជីព តំណាង​រោង​ចក្រ (GMAC) និង​តំណាង​ក្រសួង​ការងារ ជុំ​វិញ​ការ​រក​ដំណោះ​ស្រាយ ចំពោះ​ប្រាក់​ឈ្នួល​កម្មករ ក្នុង​វិស័យ​កាត់ដេរ​នោះ​មក ខាង GMAC នៅ​មិន​ទាន់​ផ្តល់​តួ​លេខ ប្រាក់​ខែ​ណា​មួយ​ច្បាស់​លាស់​មក​ភាគី​កម្មករ ឬ​សហជីព​នៅ​ឡើយ​។ ដោយ​ឡែក​ខាង​សហជីព បាន​យល់​ព្រម​បន្ថយ​ពី​តម្លៃ​១៧៧​ដុល្លា មក​ត្រឹម ១៤៥ដុល្លា។ ឯ​ខាង​ក្រសួង​ការងារ ឬ​រដ្ឋាភិបាល​បាន​បង្ហាញ​នូវ​តួ​លេខ​របស់​ខ្លួន​ដែរ ត្រឹម​លេខ​១២០​ដុល្លារ។

ការចរចារកការតម្លើងប្រាក់ឈ្នួលកម្មករ មានការចូលរួមពីគណៈកម្មការប្រឹក្សាការងារ ដែលបានបង្កើត ក្រុម​ការងារត្រីភាគីនេះឡើង។ ហើយសម្រាប់សមាសភាពចូលរួម មានមកពីសហជីពប្រាំបួនរូប មកពីនិយោជក (GMAC) ប្រាំបួនរូប និងមកពីរដ្ឋាភិបាលប្រាំបួនរូប។ កិច្ចចរចាស្វែងរកចំណុចត្រូវគ្នាណាមួយនោះ ជា​លទ្ធផល នឹងដាក់ជូនគណៈកម្មការប្រឹក្សាការងារ សម្រេចនាខែបន្ទាប់។

សូមបញ្ជាក់ដែរថា នៅក្នុងថ្ងៃទី២៤ ខែតុលានេះ មានកម្មករនិយោជិករាប់ពាន់នាក់ មកជួបជុំគ្នាជាថ្មីទៀត នៅ​តាមបណ្តារោងចក្ររៀងៗខ្លួន ដើម្បីទាមទាឲ្យថៅកែរោងចក្រទាំងនោះ អនុវត្តតាមកិច្ចសន្យា និងច្បាប់​ការងារ​កម្ពុជា។ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជំពូវ័ន្ត ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ កម្មកររោងចក្រ Grand Twins បានប្រមូលផ្តុំគ្នាធ្វើកូដកម្ម យ៉ាងច្រើនកុះករ បណ្តាលឲ្យផ្លូវ​មួយ​នេះត្រូវបានស្ទះ និងមិនអាចធ្វើចរាចរណ៍បាន៕

សូមទស្សនា ការបកស្រាយរបស់ភាគីទាំងបីដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...