ផៃ ស៊ីផាន៖ កឹម សុខា បាន​ធ្វើ​អនុ​ប្រធាន​សភា ព្រោះ​ការ​លះ​បង់​របស់​បក្ស​ប្រជាជន

សង្គ្រាមពាក្យសម្ដី ក្នុងលោកនេះ មានតមិនចេះហត់ ដូចទឹកហូរ។ បន្ទាប់ពីការថ្លែងរបស់លោក កឹម សុខា កាល​ពី​ថ្ងៃ​ម្សិល​ម៉ិញ ជុំវិញ​ការ​រំលឹក​ខួប ថ្ងៃ​ចុះ​កិច្ចព្រមព្រៀងក្រុងប៉ារីស ទី២៣ តុលា ឆ្នាំ២០១៤ នោះមក ឥឡូវនេះ ដល់វេនលោក ផៃ ស៊ីផាន ម្ដង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 24, 2014
  • ប្រធានបទ: សង្គ្រាមសម្ដី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាប្រតិកម្មតប ទៅ​នឹង​ការ​ថ្លែង​ជា​ហូរហែរ​របស់​លោក កឹម សុខា អនុ​ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណ​រដ្ឋ​មន្រ្តី បាន​ធ្វើការ​វាយ​បក​វិញ​ថា តំណែង​ជា​អនុ​ប្រធាន​រដ្ឋ​សភា​ជាតិ របស់​លោក កឹម សុខា ក្នុង​ពេល​នេះ ជា​ការ​លះ​បង់​ដ៏​ធំ​ធេង របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ការថ្លែងរបស់លោក ផៃ ស៊ីផាន នៅ​ក្នុង​លិខិត​ចំហរ​មួយ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពាក្យ​វាយ​ប្រហារ រិះ​គន់​ធ្ងន់ៗ ពីសំណាក់​អនុ​ប្រធាន​រដ្ឋសភា លោក កឹម សុខា បាន​ព្រមាន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​ជា​គណបក្ស​ប្រឆាំង​វិញ ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​មួយ​នេះ មាន​ចេតនា និង​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ការ​លុប​បំបាត់​ស្មារតី​បង្រួប​បង្រួម​ជាតិ ដែល​ជា​ស្មារតី នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១។

លោក កឹម សុខា បានពន្យល់ថា កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាទិវាប្រវត្តិសាស្រ្ដ សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា ខុសពីព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី ១៨ មីនា ១៩៧០ ឬជ័យជំនះរបស់ក្រុមខ្មែរក្រហម នៅថ្ងៃទី ១៧ មេសា ១៩៧៥ ដែល​ព្រឹត្តិការណ៍ទាំងនេះមានអត្ថន័យ សម្រាប់បម្រើឲ្យតែក្រុមមួយប៉ុណ្ណោះ។ ថ្ងៃចុះកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នេះ ក៏កាន់​តែ​ខុស​ពីថ្ងៃទី ៧ មករា ១៩៧៩ ដែលលោក កឹម សុខា បានបរិហា​គណបក្ស​​ប្រជាជន​កម្ពុជា ថាជា​ថ្ងៃដែលប្រទេសវៀតណាម បាន​វាយទន្ទ្រាន កាន់កាប់ប្រទេសកម្ពុជានោះដែរ។

ប៉ុន្តែការថ្លែងរបស់លោក កឺម សុខា ខាងលើ មិនត្រូវបានលោក ផៃ ស៊ីផាន បកស្រាយឡើយ ដោយលោក​គ្រាន់​តែ​​ទទួល​ស្គាល់ថា អ្វីៗទាំងអស់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលបាន ក៏ដូចជាគណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ឱកាស​​ចូល​មក​ក្នុងស្រុក អង្គុយក្នុងរដ្ឋសភានេះ ក៏ជាចំណែកមួយ នៃកិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ផ្ទុយ​ទៅ​វិញ មន្ត្រីអ្នកនាំ​ពាក្យ​រូបនេះ បានចោទប្រកាន់ ត្រឡប់ទៅលោក កឹម សុខា ថា៖ «មិន​​ដែល​​ធ្លាប់​ខ្វល់​ខ្វាយ ក្មុងការគោរព​នូវ​បំណង របស់កិច្ចព្រមព្រៀងសន្តិភាពនេះឡើយ។ ទាំងស្មារតី ទាំងគំនិត ទាំង​​សកម្មភាព គឺស្ថិត​នៅជាឧទ្ទាម ដូចដែល​បាន​ប្រព្រឹត្ត នៅពេលមុនកិច្ចព្រមព្រៀងសន្តិភាពនេះ។»

លោក ផៃ ស៊ីផាន បានអះអាងថា គណបក្សប្រជាជនកម្ពុជា មិនរុញរា នឹងធ្វើការលះបង់ ឬពលីកម្មអ្វីៗ​គ្រប់​បែប​យ៉ាង ដើម្បី​សន្តិភាព និងការរីកចំរើនរបស់ប្រជាជននោះឡើយ។ ជាក់ស្តែងនៅក្នុងអាណ្តទី៥ នេះ គណបក្ស​​ប្រជាជន​កម្ពុជា បានលះ​បង់​ជ័យជំនះ (ក្នុងការបោះឆ្នោត) ដើម្បីសុខសន្តិភាព របស់ប្រជាជាតិ។ លោក​បញ្ជាក់​ទៀត​ថា៖ «ក្រៅ​ពី​ប្រជា​ជាតិ និង​ប្រជាជន​កម្ពុជា គឺឯ.ឧ កឹម សុខា ទទួលបានតំណែងជា​អនុ​ប្រធាន​ទី១ រដ្ឋសភា​ជាតិ ពីកិច្ច​សម្បទានរបស់ CPP និងការ​ប្រឹង​ប្រែង​របស់សម្តេចតេជោ។»

សង្គ្រាមសម្ដីរវាងលោកទាំងពីរខាងលើ ត្រូវបានលោក ព្រហ្ម គិត មន្ត្រីចូលនិវត្តន៍ម្នាក់ជំនាញខាងច្បាប់ រស់​នៅ​ក្នុង​ប្រទេស​​បារាំង ចូលខ្លួនមកវិន្និច្ឆ័យ​ប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា វាដូចជាមិនមានអី​ទាក់​ទង​គ្នា​សោះ ពីរឿង​តំណែង​អនុប្រធាន​រដ្ឋសភា ទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយក៏គ្មាន​នរណាសួរ​ចង់ដឹង ឬទទូចសុំ​ឲ្យ​គណបក្សប្រជាជនកម្ពុជានេះ ត្រូវវេទនាលះបង់ ឬធ្វើពលិកម្ម ទាំងខ្លួន​មិន​ចង់​នោះទេ។ តែ​ករណី​ដែល​សំខាន់ គេត្រូវ​ចោទ​សួរថា តើគណបក្សកាន់អំណាចមួយនេះ ស្គាល់ពីកាតព្វកិច្ច​របស់​ខ្លួនឬអត់? តើមន្ត្រីដែលនៅ​ក្នុង​គណបក្សនេះ យល់ពីភារកិច្ច ដែលខ្លនត្រូវបំពេញ​ដល់កម្រិតណា?

វីដេអូរបស់លោក កឹម សុខា ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...