កឹម សុខា៖ បើ​តាម​ផ្លូវ​ច្បាប់ កម្ពុជា​អាច​ទាមទារ​កោះ​ត្រល់​មក​វិញ

អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលគណបក្សជំទាស់លោកកឹម សុខា បានបន្តអះអាងជាថ្មីថាបើផ្អែកតាម​ផ្លូវ​ច្បាប់ប្រទេសកម្ពុជា នៅតែមានសិទ្ធិ ប្តឹងទាមទារកោះត្រល់ពីប្រទេសវៀតណាមត្រលប់មកវិញ។ ការប្តឹងទាមទារ ដែលតែងត្រូវបានរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបដិសេធ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលគណបក្សជំទាស់លោកកឹម សុខា បានបន្តអះអាងជាថ្មីថាបើផ្អែកតាម​ផ្លូវ​ច្បាប់ប្រទេសកម្ពុជា នៅតែមានសិទ្ធិ ប្តឹងទាមទារកោះត្រល់ពីប្រទេសវៀតណាមត្រលប់មកវិញ។ ការប្តឹងទាមទារ ដែលតែងត្រូវបានរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបដិសេធ។


ទឹកធ្លាក់ នៅលើកោះត្រល់។ (រូបថត ឯកសារ)

យត្តិធម៌ - «ខ្ញុំជឿថា បញ្ហាកោះត្រល់បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ យើងអាចនឹងប្ដឹងទាមទារយក​មកវិញបាន»។ នេះជាការបញ្ជាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅលើគេហទំព័រ​ហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នេះ។

ការអះអាងពីការប្តឹងទាមទារកោះត្រល់ ពីប្រទេសវៀតណាមមកវិញ ដោយលោកកឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ មិនមែនជារឿងថ្មីនោះ ព្រោះអនុប្រធានគណបក្សជំទាស់រូបនេះ បានលើកឡើងពីលទ្ធភាព​ប្តឹងទាមទារ ច្រើនលើកច្រើនសារមកហើយ តែការអះអាង តែងត្រូវបានមន្រ្តីរដ្ឋាភិបាល និងមន្រ្តីគណបក្សប្រជាជនកម្ពុជា ច្រាន​ចោលជាបន្តបន្ទាប់។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ក្នុងរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា មូលហេតុដែល​នាំឲ្យកោះត្រល់ លែងជាកម្មសិទ្ធិរបស់ខ្មែរនោះ ដោយសារតែមានឯកសារ របស់ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៦៤ បានទទួលស្គាល់ខ្សែបន្ទាត់ប្រេវីយេ កាត់កោះត្រល់ទៅឱ្យប្រទេសវៀតណាម។

លោក ហ៊ុន សែន បន្តថាខ្មែរបានបាត់កោះត្រល់របស់ខ្លួននៅឆ្នាំ១៩៣៩ ក្រោយពីអគ្គទេសាភិបាលឥណ្ឌូចិន របស់​បារាំង លោក ប្រេវីយេបានដាក់កោះត្រល់ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង ក្នុងដែនដីកម្ពុជាក្រោម ឬកូសាំងស៊ីន។ នៅ​ក្នុងឆ្នាំ១៩៤៩ បារាំងបាន ប្រគល់ដែនដីកូសាំងស៊ីន ដែលជាទឹកដីកម្ពុជាក្រោម ទៅឲ្យព្រះចៅបៅដាយ​នៃ​ប្រទេស​វៀតណាមមានសិទ្ធិគ្រប់គ្រង។

តែបើយោងលើលោកបណ្ឌិត សុខ ទូច សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងនយោបាយ បានលើកឡើងថា ក្នុងករណី​ណា​ក៏ដោយ កោះត្រល់នៅតែជារបស់ខ្មែរ ដោយយោងទៅតាមបីចំណុច គឺប្រវត្តិសាស្ត្រ ច្បាប់សមុទ្រ និងកត្តាមនុស្ស​ដែលនៅឆ្នាំ១៩៧៩ មានប្រជាពលរដ្ឋខ្មែររស់នៅលើកោះត្រល់នៅឡើយ។

ក្នុងអំឡុងពេល ទៅទស្សនាកោះត្រល់ កាលពីឆ្នាំ២០១៣លោកសុខ ទូច បានអត្ថាធិប្បាយថា ដើម្បីជៀសវាង​វិប្បដិសារីរបស់កូនចៅជំនាន់ក្រោយ និងជាប្រវត្តិសាស្រ្តរបស់ជាតិ ប្រទេសកម្ពុជា គម្បីប្ដឹងផ្ដល់ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បីទាមទារកោះត្រល់ពីប្រទេសវៀតណាមមកវិញ។

គួរកត់សម្គាល់ថា កោះត្រល់មានទំហំជិតស្ទើរតែប៉ុនប្រទេសសិង្ហបុរីទាំងមូល ហើយកោះនេះស្ថិតនៅចម្ងាយ១៦ គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសកម្ពុជា និងមានចម្ងាយ៤០ គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសវៀតណាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...