ក្រុម​សហជីព​៖ បើ​​គណបក្ស​ទាំង​ពីរ​ចូល​ចរចា សូម​មើល​កម្មករ​ផង!

សំណូមពរបីចំនុច ត្រូវបានសហព័ន្ធសហជីពស្នើរ ទៅកាន់គណបក្សជាប់ឆ្នោតទាំងពីរ ដើម្បីដោះស្រាយបញ្ហា​ជូន​សហជីព និងកម្មករ បន្ទាប់ពីមានភាពជាប់គាំងខាងនយោបាយ ក្រោយការបោះឆ្នោតសកលអាណតិទី៥ តាំងពីខែ​កក្កដា ឆ្នាំ២០១៣មកនេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៩ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំណូមពរបីចំនុច ត្រូវបានសហព័ន្ធសហជីពស្នើរ ទៅកាន់គណបក្សជាប់ឆ្នោតទាំងពីរ ដើម្បីដោះស្រាយបញ្ហា​ជូន​សហជីព និងកម្មករ បន្ទាប់ពីមានភាពជាប់គាំងខាងនយោបាយ ក្រោយការបោះឆ្នោតសកលអាណតិទី៥ តាំងពីខែ​កក្កដា ឆ្នាំ២០១៣មកនេះ។


ក្រុមកម្មករអ្នកធ្វើបាតុកម្ម បានលើកបង្ហាញ«រូបសម្ដេចៗ» នៅមុខផ្ទះ«សម្ដេច»នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សង្គម - នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៩ ខែឧសភាព ឆ្នាំ២០១៤នេះ សហព័ន្ធសហជីពដែលមាន​សហជីព​ចំនួន៦ បានជំរុញ និង​សំណូមពរឱ្យគណបក្សជាប់ឆ្នោតទាំងពីរនៃការបោះឆ្នោតអាណត្តិទី៥នេះ ស្វែងរកការ​ឯកភាព​ជាតិ ដើម្បីដោះ​ស្រាយ​បញ្ហាប្រឈមនានារបស់កម្មករ ដែលកំពុងជួបប្រទះ។

ពីក្នុងសំណូមពរទាំងបី ដែលសហព័ន្ធសហជីព ជំរុញឱ្យមានការដោះស្រាយនោះ ជាពិសេស ការអន្តរាគមន៍​តាមផ្លូវ​ច្បាប់ ដើម្បីឱ្យមានការ​ដោះលែងអ្នក​ទាំង២១នាក់ ប្រាក់ឈ្នួលគោលសមរម្យឲ្យកម្មករ និងបញ្ឈប់ការប្ដឹងផ្ដល់ និង​ការធ្វើទុក្ខបុកម្នេញ ទៅលើក្រុមសកម្មជនរបស់សហជីព។

ជុំវិញការដោះលែងជនទាំង២១នាក់ សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើក​សវនាការកាត់ទោស នៅថ្ងៃទី២០ ខែ​ឧសភា​នេះ។ ចំពោះការជួបចរចារគ្នារវាងគណបក្សទាំងពីរវិញ គណបក្សសង្គ្រោះជាតិ តាមរយៈប្រធានគណបក្ស​របស់ខ្លួន ទើបនឹងបានប្រកាសចង់ឲ្យមានការជំនួបសារជាថ្មីទៀត តែគណបក្សប្រជាជនកម្ពុជា នៅមិនទាន់ផ្ដល់​ចម្លើយថា​យ៉ាងណានៅឡើយ។

អនុប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា លោកស្រី កេន ឆេងឡាង បានបញ្ជាក់​ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូនៅថ្ងៃដដែលថា សហព័ន្ធសហជីព​ទាំង៦ សម្រេចរួមគ្នាចេញនូវសេចក្តីថ្លែងការណ៍ ដោយសារតែស្ថានភាពនៃសេរីភាពក្នុងការបញ្ចេញមតិ កាន់តែដើរ​ថយ​ក្រោយ​ តាំងពីក្រោយពេលបោះឆ្នោត​អាណត្តិ​ទី៥នេះ ដែលខុសពីអាណត្តិមុនៗ។ លោកស្រីបន្តថា ដោយសារតែបញ្ហាចម្រូងចម្រាស់របស់អ្ននយោបាយនេះ បាន​បណ្តាលឱ្យមានបញ្ហាជាច្រើន ជាពិសេសសិទ្ធិកម្មករ និងសហជីពត្រូវបានរិតត្បិត។

លោកស្រីរពឹងថា បន្ទាប់ពីគណបក្សទាំងពីរចូលតុចរចា នោះរដ្ឋាភិបាលនឹងរៀបរយ ហើយបញ្ហាមួយចំនួនរបស់​កម្មករ ដូចជាករណីអ្នកទាំង២១នាក់ គេអាចនឹងពីចារណាក្នុងការដោះលែង និងប្រាក់ខែរបស់កម្មករ នឹងមានការ​ចរចា​គ្នា​ឡើងវិញតាមការចង់បានរបស់កម្មករ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...