Posts tagged as "Duc Lyda"

ឌុច លីដា ស្នង​ដំណែង​ពី សារ៉ាយ សក្ខណា?

ឌុច លីដា ស្នង​ដំណែង​ពី សារ៉ាយ សក្ខណា?

គេនៅចាំបានថា កាលពីឆ្នាំ២០១៣ មុនពេលអ្នកនាង សារ៉ាយ សក្ខណា មិនទាន់ចូលរោងការ ជាមួយ​បុរស​ខ្មែរ-អាមេរិកាំង អ្នកនាងត្រូវបានគេចាត់ទុកថា ជាតារាសម្តែងស្រីដ៏ឆ្នើម ដែលមានភាពលេចធ្លោ និងមាន​ប្រជាប្រិយភាព លោតខ្លាំងជាងគេ ក្នុងចំណោមអ្នកសិល្បៈ។ អ្នកនាងត្រូវបានអ្នកដឹកនាំរឿង​នៅផលិតកម្ម​នានា ក៏ដូចជាស្ថានីយទូរទស្សន៍មួយចំនួន ហៅទៅថតស្ទើដកខ្លួនមិនរួច។

ប៉ុន្តែ នៅក្នុងឆ្នាំ២០១៤នេះ ក្រោយពីតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា បាន​សម្រេចចិត្តផ្អាកដើរចេញពីវិថីសិល្បៈ ទស្សនិកជនសង្កេតឃើញថា តារាសម្តែងសម្បុរស្រអែម កញ្ញា ឌុច លីដា ក៏ចាប់ផ្តើមមានទីផ្សារថតរឿង បន្តវេនពីតារាសម្ដែងជំនាន់មុន។

ខ្សែភាពយន្ត ដែលតារាសម្តែងដែល​មានទម្រង់មុខកូនកាត់រូបនេះ ទទួលថតភាគច្រើន គឺសុទ្ធសឹង​តែជា​រឿងខ្នាតធំ និងលំដាប់អន្តរជាតិ ដូចជារឿង«ស្បែកគង់» និងរឿង«ដំរីមរកត« ដែលថតជាមួយ [...]

ឌុច លីដា សង្ឃឹម​លេច​ធ្លោ​ឡើង​វិញ ក្នុង​ខ្សែ​ភាពយន្ដ​ភាគ​ថ្មី​របស់​ស៊ីធីអិន

ឌុច លីដា សង្ឃឹម​លេច​ធ្លោ​ឡើង​វិញ ក្នុង​ខ្សែ​ភាពយន្ដ​ភាគ​ថ្មី​របស់​ស៊ីធីអិន

នាង ឌុច លីដា ដែលបានឡើងកូដខ្លាំងមួយរយៈមុននោះ ស្រាប់តែបានបាត់មុខសូន្យឈឹង នៅគ្រប់វេទិកាសិល្បៈសឹងតែ​ទាំងអស់តែម្ដង។ តែនៅពេលនេះ នាងបានត្រឡប់មកវិញ និងថែមទាំងអះអាងទៀតថា នាងកំពុងតែមានវត្តមាន​ក្នុងខ្សែ​ភាពយន្ដភាគ រឿង«សន្យាស្នេហ៍»នៅប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអិន នោះទៀតផង។


តារាសម្ដែង នាង ឌុច លីដា ពេលចូលរួមក្នុងកម្មវិធីអាណាចក្រតារា។ (រូបថត MONOROOM.info/ Samneang)

រាជធានីភ្នំពេញ - នាង ឌុចលីដា ដែលបានទៅសម្ងំរស់នៅ ក្នុងភាពស្ងប់ស្ងាត់មួយរយៈមកនេះ បានធ្វើឲ្យគេគិតថា នាង​បានបោះបង់ចោលការសម្តែងហើយ។ តែបើតាមអ្នកដែលនៅកៀកកិតរបស់នាង បានឲ្យដឹងថា នាងមិនទាន់ដើរចេញ ពី​ទីលានសិល្បៈដែលពោពេញទៅដោយ ភាពប្រកួតប្រជែងនេះនៅឡើយទេ ព្រោះនាងនៅមានអ្នកគាំទ្រជាច្រើន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...