អ្នកស្អំបេះដូង រតនៈ ពិសី ជាមន្រ្តីនគរបាលស័ក្តិ ៤ កន្លះ
ក្រោយពីបែកគ្នានៅអំឡុងចុងឆ្នាំ២០១៣ ពីបុរសវ័យក្មេងម្នាក់ រស់នៅប្រទេសបារាំង ដែលមានទំនាក់ទំនងជាងពីរឆ្នាំមកហើយនោះ កញ្ញា រតនៈ ពិសី ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម RGB បានជំពប់ស្នេហ៍ជាមួយបុរសក្នុងស្រុកម្នាក់ទៀត អាយុ៣៧ឆ្នាំ ជាមន្រ្តីប៉ូលិសស័ក្តិ៤ កន្លះ។
កញ្ញា រតនៈ ពិសី។ (រូបថត ហ្វេសប៊ុក)
តារា - ក្នុងឆ្នាំ២០១៤នេះ កញ្ញា រតនៈ ពិសី ហាក់មានរាសីទ្បើងខ្ពស់ត្រដែត ស្របពេលអាជីពសិល្បៈ កំពុងមានទីផ្សារយ៉ាងផុសផុលនោះ ថ្មីៗនេះ នាងក៏ទើបនឹងសម្ពោធហាងម៉ាស្សា និងស្ទីម មួយកន្លែង មានទីតាំងនៅម្តុំសាលាសន្ធរម៉ុកដែរ។ ស្របពេលដែល ជីវិតរបស់តារារូបនេះកាន់តែមានភាពហឺហា និងក្រោយពីសម្ពោធហាងថ្មីមិនទាំងបានមួយខែផង ស្រាប់តែលេចឮថា [...]