អ្នកស្អំបេះដូង រតនៈ ពិសី ជាមន្រ្តីនគរបាលស័ក្តិ ៤ កន្លះ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 31, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីបែកគ្នានៅអំឡុងចុងឆ្នាំ២០១៣ ពីបុរសវ័យក្មេងម្នាក់ រស់នៅប្រទេសបារាំង ដែលមានទំនាក់ទំនងជាងពីរឆ្នាំមកហើយនោះ កញ្ញា រតនៈ ពិសី ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម RGB បានជំពប់ស្នេហ៍ជាមួយបុរសក្នុងស្រុកម្នាក់ទៀត អាយុ៣៧ឆ្នាំ ជាមន្រ្តីប៉ូលិសស័ក្តិ៤ កន្លះ។
កញ្ញា រតនៈ ពិសី។ (រូបថត ហ្វេសប៊ុក)
តារា - ក្នុងឆ្នាំ២០១៤នេះ កញ្ញា រតនៈ ពិសី ហាក់មានរាសីទ្បើងខ្ពស់ត្រដែត ស្របពេលអាជីពសិល្បៈ កំពុងមានទីផ្សារយ៉ាងផុសផុលនោះ ថ្មីៗនេះ នាងក៏ទើបនឹងសម្ពោធហាងម៉ាស្សា និងស្ទីម មួយកន្លែង មានទីតាំងនៅម្តុំសាលាសន្ធរម៉ុកដែរ។ ស្របពេលដែល ជីវិតរបស់តារារូបនេះកាន់តែមានភាពហឺហា និងក្រោយពីសម្ពោធហាងថ្មីមិនទាំងបានមួយខែផង ស្រាប់តែលេចឮថា នាងមានអ្នកឧបត្ថម្ភជួយជ្រោមជ្រែងក្នុងជីវិតរស់នៅរបស់នាង ខុសពីជីវភាពនាពេលមុន ដែលនាងតែងតែលេចវត្តមាន ទៅច្រៀងនៅតាមរង្គសាលជារឿយៗនោះ។
ហាងថ្មីទើបនឹងសម្ពោធថ្មី ដែលចំណាយទឹកប្រាក់អស់ជាងបីម៉ឺនដុល្លានេះ ត្រូវបានគេដឹងថា ភាគហ៊ុនមួយចំនែក គឺជារបស់គូរស្មេហ៍ថ្មីរបស់នាង នោះផង។ តបនឹងពាក្យលេចលឺនេះ កញ្ញា រតនៈ ពិសី ដែលស្រង់សម្តីដោយគេហទំព័រក្នុងស្រុកមួយ បានអះអាងយ៉ាងដូច្នេះដែរថា ដើមជាងពាក់កណ្តាលដែលនាងបើកហាងថ្មី បានមកពីការឧបត្ថម្ភពីគូស្នេហ៍ម្នាក់នេះ ហើយនេះក៏ជាសក្ខីភាពមួយបញ្ជាក់ថា នាងនិងបុរសជាគូស្នេហ៍ថ្មីរបស់នាង ពិតជាស្រឡាញ់គ្នាយ៉ាងប្រាកដមែន។
តារាចម្រៀងវ័យក្មេងសាច់សខ្ចី និងជាថៅកែហាងម៉ាស្សា និងស្ទីមរូបនេះ បានឱ្យដឹងដែរថា បច្ចុប្បន្ននាងពិតជាមាន ទំនាក់ទំនងស្នេហា ជាមួយបុរសក្នុងស្រុកម្នាក់មែន ។ សម្ព័ន្ធភាពស្នេហ៍រវាងនាង និងបុរសគូស្នេហ៍ម្នាក់នេះ គឺតាមរយៈចាស់ទុំឪពុកម្តាយ ជាអ្នកណែនាំឱ្យពួកគេទាំងពីរ បានស្គាល់គ្នារហូតដាក់ចិត្តស្រទ្បាញ់ មកដល់ពេលនេះ ហើយគ្មានភាគីណាបង្ខិតបង្ខំ ភាគីណាមួយឡើយ ។
តារាស្រីរាងតួចច្រឡឹង កញ្ញា រតនៈ ពិសី បានបញ្ជាក់ថា បុរសជាគូស្នេហ៍ថ្មី របស់នាងមាន អាយុ៣៧ ឆ្នាំ មានអាជីពការងារ ជាមន្រ្តីប៉ូលិសពាក់ស័ក្តិ៤ កន្លះ ។ នាងជាមួយនឹងបុរសម្នាក់នោះបានស្គាល់ និងស្រទ្បាញ់គ្នា រយៈពេលជិត ១ឆ្នាំមកហើយ រហូតដល់ពេលនេះ៕