គល់ បញ្ញា ទទួល​ស្គាល់​ថា ចង់​ធ្វើ​ជា​សមាជិក គ.ជ.ប មួយ​ដែល​ឯករាជ្យ

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោកគល់ បញ្ញា បានទទួល​ស្គាល់ថា លោកពិតជាមានចេតនា ចង់ធ្វើជាសមាជិកនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នោះមែន ហើយថា លោកកំពុងពិចារណា និងពិនិត្យលើលក្ខខណ្ឌមួយចំនួន ឲ្យបានល្អិតល្អន់ជាមុនសិន មុន​នឹងសម្រេចថាចូលធ្វើជាសមាជិក ក្នុងសមាសភាពរបស់ គ.ជ.ប។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោកគល់ បញ្ញា បានទទួល​ស្គាល់ថា លោកពិតជាមានចេតនា ចង់ធ្វើជាសមាជិកនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នោះមែន ហើយថា លោកកំពុងពិចារណា និងពិនិត្យលើលក្ខខណ្ឌមួយចំនួន ឲ្យបានល្អិតល្អន់ជាមុនសិន មុន​នឹងសម្រេចថាចូលធ្វើជាសមាជិក ក្នុងសមាសភាពរបស់ គ.ជ.ប។


លោក គល់ បញ្ញា (កណ្ដាល) វ៉ាគ្មិននៅក្នុងសន្និសីទ របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Tith)

ការបោះឆ្នោត - លោក គល់ បញ្ញា បានពន្យល់ថា រហូតមកដល់ពេលនេះ មានអង្គការសង្គមស៊ីវិល និងមន្រ្តី គណបក្សសង្រ្គោះជាតិមួយចំនួន បានបង្ហាញបំណង និងការគាំទ្ររបស់ពួកគេចំពោះរូបលោក ឲ្យចូលធ្វើជាសមាជិក របស់ គ.ជ.ប ។ នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជារូបនេះ បាន​បន្តថា លោកកំពុងពិចារណាឲ្យបានល្អិតល្អន់ ចំពោះដំណើរការនេះ ព្រោះបញ្ហានេះជាបញ្ហាសំខាន់ ដែលចាំបាច់​មិនត្រូវសម្រេចចិត្តទាំងប្រថុយប្រថានបាននោះទេ។

បើតាមលោក គល់ បញ្ញា បញ្ជាក់ថា៖ «ខ្ញុំនឹងពិចារណាដាក់ពាក្យ។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងពិនិត្យមើលគេ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់នានា ថាតើគេអាចធានាឯករាជ្យភាពរបស់ គ.ជ.ប ឬអត់»។ លោកគល់ បញ្ញា ពន្យល់ទៀតថា បើទៅធ្វើការក្រោមឥទ្ធិពល របស់គណៈបនយោបាយណាមួយដដែល ហើយមិនបានបំពេញ​ការងារ​ខ្លួនឲ្យត្រឹមត្រូវ ឬមិនអាចជួយឲ្យ គ.ជ.ប មានភាពឯករាជ្យបាន នោះមិនមែនជាជម្រើសការងាររបស់លោកនោះទេ។

ផ្អែកលើកិច្ចព្រមព្រៀង របស់គណបក្សជាប់ឆ្នោតទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ មកដល់ពេលនេះ គណបក្សជាប់ឆ្នោតទាំងពីរ បានព្រមព្រៀងគ្នា ធ្វើកំណែទម្រង់ គ.ជ.ប ដោយរូបមន្តនៃការជ្រើសរើសពីគណបក្ស ម្ខាងៗ៤រូប និង១រូបទៀត តាមការព្រមព្រៀងគ្នា។ ក្រោយមក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ ត្រូវបានជ្រើសរើសជាសមាជិកទី៩នៃស្ថាប័នថ្មីនេះ។ តែសមាជិក៤ម្ខាងទៀត របស់​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅតែស្ថិតក្នុងភាពអាថកំបាំងនៅឡើយ។

លោក គល់ បញ្ញា បានសម្តែងការព្រួយបារម្ភ ពីភាពបរាជ័យចំពោះការកែទម្រង់ របស់ គ.ជ.ប ក្នុងកាលៈទេសៈដ៏​សំខាន់នេះ ប្រសិនបើគណបក្សទាំងពីរគ្មានភាពស្មោះត្រង់ ឬគ្មានឆន្ទៈពិតប្រាកដក្នុងការកែទម្រង់។ លោក គល់ បញ្ញា បញ្ជាក់ថា៖ «យើងបានតស៊ូយូរមកហើយ ដែលចង់ឲ្យ គ.ជ.ប ឯករាជ្យ ហើយមិនមែនតែខ្ញុំមួយទេ តែមាន​សម្ព័ន្ធអង្គការសង្គមស៊ីវិលជាច្រើនទៀត»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...