នៅ​ឆ្នាំ២១០០ កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង​២​ម៉ែត្រ... ចុះ​កម្ពុជា?

យុវជនខ្មែរកាន់តែច្រើនឡើង បានសម្ដែងការព្រួយបារម្ភ ពីភាពហិនហោចនៃព្រៃឈើ ក្នុងសម័យបច្ចុប្បន្ននេះ ដែលអាចនឹងបង្កគ្រោះឲ្យមានការផ្លាស់ប្ដូរធាតុអាកាស និងការឡើងកំពស់ទឹកសមុទ្រ។ បម្រែបម្រួលអាកាសធាតុ ដែលនឹងអាចធ្វើឲ្យកំពស់ទឹកសមុទ្រ កើនឡើងដល់ ២ម៉ែត្រ នៅឆ្នាំ២១០០ ខាងមុខ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣០ ខែកក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនខ្មែរកាន់តែច្រើនឡើង បានសម្ដែងការព្រួយបារម្ភ ពីភាពហិនហោចនៃព្រៃឈើ ក្នុងសម័យបច្ចុប្បន្ននេះ ដែល​អាចនឹងបង្កគ្រោះឲ្យមានការផ្លាស់ប្ដូរធាតុអាកាស និងការឡើងកំពស់ទឹកសមុទ្រ។ បម្រែបម្រួលអាកាសធាតុ ដែល​នឹងអាចធ្វើឲ្យកំពស់ទឹកសមុទ្រ កើនឡើងដល់ ២ម៉ែត្រ នៅឆ្នាំ២១០០ ខាងមុខ។


កម្មវិធី យុទ្ធនាការបរិស្ថាន និង​ដាំកូនឈើ កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងមកនេះ​ នៅខេត្ត ព្រៃវែង។ (រូបថតហ្វេសប៊ុក)

បម្រែបម្រួលធាតុអាកាស - លោក សី ពៅ មន្ត្រីផ្នែកការប្រែប្រួលអាកាសធាតុ នៅអង្គការកម្មវិធីអភិវឌ្ឍន៍​ធនធាន​យុវជន បានថ្លែងអះអាងថា នៅឆ្នាំ ២១០០ ខាងមុខនេះ ទឹកសមុទ្រ នឹងឡើងកម្ពស់ រហូតដ៍ទៅពីរម៉ែត បើសិន​ជា​យើងមិនចូលរួម ដាំកូនឈើដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការប្រើប្រាស់សំភារៈ ដែលនាំ​ឲ្យមានការប្រែប្រួលអាកាសធាតុនោះទេ។ សម្ដីថ្លែងរបស់លោក បានធ្វើឡើងនៅក្នុងកម្មវិធី យុទ្ធនាការបរិស្ថាន និង​ដាំកូនឈើ រៀបចំឡើងដោយយុវជនមួយក្រុម កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងមកនេះ​ នៅក្នុងអនុវិទ្យាល័យ ពោធិ៍ទី និងធ្វើយុទ្ធនាការបរិស្ថាននៅភូមិ ពោធិ៍ទីឃុំ ពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែង។

ក្នុងឯកសារស្រាវជ្រាវមួយ របស់ក្រុមអ្នកការពារបរិស្ថានពិភពលោក បានឲ្យដឹងថា កំពស់ទឹកសមុទ្របានកើនឡើង ដោយសារតែអាកាសធាតុនៅលើផែនដី បានកើនឡើងក្ដៅខ្លាំងជាងមុន ដែលធ្វើឲ្យភ្នំទឹកកក នៅតំបន់ប៉ូលផែនដី ឬនៅជួរភ្នំហិមាល័យ មួយភាគ បានរលាយ បង្កឲ្យទឹកមានបរិមាណកើតឡើង នៅក្នុងសមុទ្រ។ ទឹកសមុទ្រកើនឡើង រហូតដល់២ម៉ែត្រ នឹងធ្វើឲ្យផែនទីពិភពលោក អាចនឹងមានការផ្លាស់ប្ដូរ ដោយសារតែតំបន់ទាបៗមួយចំនួន រួមទាំង​តំបន់ទំនាបៗ នៅប្រទេសកម្ពុជាផង អាចនឹងលិចលង់នៅក្រោមទឹក។

សព្វថ្ងៃនេះ ឥទ្ធិពលនៃ ការប្រែប្រួលអាកាសធាតុ មានសន្ទុះកាន់តែខ្លាំងឡើងៗ ដោយសារសកម្មភាពរបស់មនុស្ស ការកាប់បំផ្លាញព្រៃឈើ ស្ទើរវិនាសហិនហោច យ៉ាងធ្ងន់ធ្ងរនៅក្នុងសកលលោក ពិសេសនៅកម្ពុជា។ របាយការណ៍​របស់ OPEN CAMBODIA បានបង្ហាញឲ្យដឹងថា ចំនួនព្រៃឈើនៅកម្ពុជា បានថយចុះយ៉ាងគំហុក ចាប់តាំងពីឆ្នាំ​២០០០ មក ដែលធ្វើអោយចំនួនព្រៃឈើរ ប្រមាណ ៧២ ភាគរយ នៅឆ្នាំ ១៩៩៣ ធ្លាក់មកនៅត្រឹមប្រមាណ ៤៦% នៅឆ្នាំ២០១៤។

នៅក្នុងបរិបទដ៏គួរឲ្យព្រួយបារម្ភនេះ ក្រុមយុវជនច្រើននាក់ ដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នា និងដែល​បាន​រួមគ្នារៀបចំកម្មវិធី ស្តីពីការយុទ្ធនាការបរិស្ថាន និងដាំកូនឈើនេះ មានបំណងចង់បណ្តុះគំនិតសិស្សានុសិស្ស និង​សហគមន៍ ឲ្យយល់ដឹងបញ្ហាការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់នៃដើមឈើ។ យុវជន ជុន ស្រីភា អ្នកទទួល​ខុសត្រូវមួយរូប នៃកម្មវិធីនេះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា៖ «ការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ រួម​មានរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដោយមានការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍ផង​នោះ នឹងធានាបាននូវ ភាពជោគជ័យក្នុងការឆ្លើយតបរបស់កម្ពុជា ទៅនឹងការប្រែប្រួលអាកាសធាតុ»។

សូមបញ្ជាក់ដែរថា កម្មវិធីខាងលើ ដែលបានធ្វើក្រោមប្រធានបទថា «លើកស្ទួយការយល់ដឹងពីការប្រែប្រួល​អាកាសធាតុ និងបរិស្ថាន»នោះ មានការចូលរួម ពីសហគមន៍ និងសិស្សានុសិស្ស ប្រមាណជា១៥០ នាក់ និងយុវជន​ពីរាជធានីភ្នំពេញ ២៨នាក់។ យុវជនដែលជាអ្នករៀបចំកម្មវិធីនេះ ទាំង២៥រូប បាននាំយកនូវ កូនឈើ ១០០ដើម ធុងដាក់សំរាម ធុងទឹក ស្រោចកូនឈើ និងមានសម្ភារៈមួយចំនួន ចែកជូន សិស្សានុសិស្ស និងដាក់ក្នុង​ការិយាល័យ​សិក្សាផងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...