ហ៊ុន សែន ផ្ញើរសារទៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមរំលែកទុក្ខ
លិខិតលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១០ ខែកក្កដា បានសរសេរផ្ញើរទៅលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីចូលរួមមរណទុក្ខ ជាមួយប្រជាជាតិជប៉ុន នៅចំពោះគ្រោះទឹកជំនន់ ដែលបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិ និងការបាត់បង់ជីវិតមនុស្សជាច្រើន។
នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយ ជាអនេកពន់ពេក នៅពេលទទួលព័ត៌មាន ពីការបាត់បង់ជីវិតមនុស្សជាច្រើន ក្នុងគ្រោះទឹកជំនន់ និងបាក់ដី ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន តាំងពីចុងសប្ដាហ៍មុន»។
លោក ហ៊ុន សែន បានបន្តថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ចំពោះ ឯកឧត្ដម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុងគ្រាទុក្ខសោក [...]