ការប្រកួតបាល់ទាត់ ដែលមានរយៈពេលខ្លីជាងគេបំផុត!
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មេសា ២០១៨
- កែប្រែចុងក្រោយ: April 20, 2018
- ប្រធានបទ: ការប្រកួតខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានប្រកួត អស់រយៈពេល... ត្រឹមតែ១៧វិនាទី ហើយកីឡាករបានប៉ះបាល់ តែ៥ដងប៉ុណ្ណោះ ការប្រកួតរវាងក្រុម «VfB Halberstadt» និងក្រុម «Budissa Bautzen» នៅក្នុងក្របខណ្ឌជើងឯក ក្រុមទី៤ (Division 4) របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានអាជ្ញាកណ្ដាល លោក «Steven Greif» បញ្ឈប់ជាស្ថាពរ កាលពីចុងសប្ដាហ៍មុន។
និយាយម្យ៉ាងទៀត គឺអាជ្ញាកណ្ដាល បានផ្លុំកញ្ចែបិទការប្រកួត ក្រោយពីបានផ្លុំកញ្ចែ បើកការប្រកួត បានតែបន្តិច។ មូលហេតុនៃការបញ្ឈប់ការប្រកួតនេះ ត្រូវបានពន្យល់ថា បណ្ដាលមកពីគ្រោះខ្យល់ព្យុះ ឬខ្យល់ដែលមានកម្លាំងខ្លាំង បានបោកបក់នៅក្នុងតំបន់ ភាគឦសាន នៃប្រទេសប្រទេសអាល្លឺម៉ង់។
ទស្សនិកជន ប្រមាណជា ៣០០នាក់ ដែលបានចូលមកទស្សនាការប្រកួត ក៏ត្រូវបានជម្លៀស ទៅកាន់ជម្រកមានសុវត្ថភាព ជាមួយនឹងកីឡាករដែរ។
ជាទូទៅ ការផ្អាកការប្រកួក ភ្លាមៗណាមួយ ត្រូវមានរយៈពេលយូរបំផុត ៤៥នាទី។ ប៉ុន្តែនៅក្រោយរយៈពេលនេះ ដោយសារស្ថានភាពឧត្តុនិយម នៅតែមិនមានភាពប្រសើរឡើង អាជ្ញាកណ្ដាល បានសម្រេចចិត្ត ឲ្យកីឡាករចូលទៅងូតទឹក ស្លៀកពាក់ រួចឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ដែលធ្វើឲ្យការប្រកួតខាងលើ បានក្លាយជាការប្រកួតមួយ ដែលមានរយៈពេលខ្លីជាងគេ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក៕
Blitz - Anpfiff - Donner - Abpfiff.
Die Partie @vfbgermania Halberstadt gegen @FSVBudissa Bautzen dauerte nur 17 Sekunden.
Alle Regionalliga-Spiele im Live-Ticker https://t.co/LotcAr7D9U pic.twitter.com/IeEJviUFLG
— Sport im Osten (@SportimOsten) 11 avril 2018