តំណាងរាស្ត្របារាំងសុំទោស ចំពោះពាក្យ«ឥរិយាបថខ្មែរ»
«គាត់ (ប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោត) មានឥរិយាបថមិនថ្លៃថ្នូរទេ ជាឥរិយាបថខ្មែរ ដូចជា ខ្ញុំជាន់កំទេចអ្នក ខ្ញុំបំបាក់អ្នក ត្រូវតែអ្នកឯង"វារ"មក ជាមួយនឹងខ្សែចន្លុះ ចងជាប់នៅនឹងក ឬអោនលិតស្បែកជើង... ហើយនៅពេលនោះ ប្រហែលជាអ្នកឯងអាចមានសង្ឃឹមខ្លះ ថានឹងទទួលបានតំណែងណាមួយ» នេះ ជាឃ្លាបង្កឲ្យមានការក្ដៅក្រហាយ ជាទូទៅ ទៅដល់ពលរដ្ឋខ្មែរ ទាំងក្នុងស្រុកនិងខ្មែរក្រៅស្រុក ដែលហូរចេញ ពីមាត់តំណាងរាស្ត្របារាំងម្នាក់ មកពីគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - និន្នាការស្ដាំនិយម) លោក អេរិក វើដ (Éric Woerth) ក្នុងបំណងបង្ខូចរូបភាព និងប្រជាប្រិយភាព របស់ប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។
» អត្ថបទដែលទាក់ទង៖ ម៉ាក្រុង មានឥរិយាបថ«ខ្មែរ» [...]