ទេសចរណ៍ក្នុងអវកាស៖ «Virgin Galactic» ប្រកាសបើកជើងហោះហើរនៅឆ្នាំក្រោយ
ក្រុមហ៊ុនអាមេរិក ឈ្មោះ «Virgin Galactic» ទើបនឹងទទួលបាន«ភ្លើងខៀវ» ពីសំណាក់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (Federal Aviation Administration) អាមេរិក ដើម្បីអាចធ្វើអាជីវកម្ម នាំទេសចរណ៍អ្នកមានៗ ឡើងទៅកំសាន្ដក្នុងអវកាស ជាមួយនឹងយាន «SpaceShipTwo» របស់ខ្លួន ដែលទើបនឹងសំពោធ ដាក់បង្ហាញជាផ្លូវការ កាលពីថ្ងៃចន្ទកន្លងមក។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន «Virgin Galactic» បានឲ្យដឹងថា លិខិតអនុញ្ញាត ដែលផ្ដល់ដោយការិយាល័យ «FAA-AST (Federal Aviation Administration Office of Commercial Space Transportation)» នឹងផ្ដល់លទ្ធភាពនៅទីបំផុត ការធ្វើអាជីវកម្ម ទៅលើយាន «SpaceShipTwo» ហើយវាជាលទ្ធផល ដែលចេញពីការផ្លាស់ប្ដូរយោបល់គ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ការសិក្សាត្រួតពិនិត្យ របស់ការិយាល័យខាងលើ ត្រូវស្វែងយល់ ឲ្យដឹងច្បាស់លាស់ ពីគោលគំនិតសំខាន់ៗនៃតួយាន - ប្រព័ន្ធការពារសុវត្ថភាព [...]