ដុំផ្កាយអវកាស ធ្លាក់​នៅ​រ៉ូស្សី៖ រូបភាព​ពិសេស និង​កំប្លែង

ដុំផ្កាយអវកាស បានធ្លាក់ជាច្រើន នៅប្រទេសរ៉ូស្សី ក្នុងតំបន់ ឆឹលីយ៉ាបាំង (Tcheliabinsk) ហើយបានធ្វើអោយមនុស្សច្រើនជាង ១១០០នាក់រងរបួស។ ប៉ុន្តែលើសពីព្រឹត្តិការណ៍ ដែលកម្រនឹងជួបបែបនេះ អ្នកចេះធ្វើក្រាហ្វិច ជាច្រើននាក់ បានបង្កើតគំនិតចម្លែកៗ គួរអោយចាប់អារម្មណ៍។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពីថ្ងៃកើតហេតុ និងបន្ទាប់ពីខ្សែរវីដេអូ ប្រមាណជាជាង១០ខ្សែរ ត្រូវបានបង្ហោះ នៅលើអាំងធើណែតនោះ រូបភាពដ៍ពិសេសៗជាច្រើន ក៏បានបញ្ចេញខ្លួនមកតាមដែរ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: February 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបភាពជាច្រើន បានពន្លេចរូបរាងរបស់ខ្លួន នៅលើបណ្ដាញអាំងធើណែត។ នៅក្នុងចំណោមនោះ មានមួយចំនួន ជា​រូបភាព​ពិត តែរូបភាពខ្លះទៀត ត្រូវបានគេយកទៅបន្ថែមបន្ថយ មើលទៅគួរអោយ ... អស់សំណើច។


ដុំផ្កាយអវកាស បានធ្លាក់ជាច្រើន នៅប្រទេសរ៉ូស្សី ក្នុងតំបន់ ឆឹលីយ៉ាបាំង :

ដុំផ្កាយអវកាស បានធ្លាក់ជាច្រើន នៅប្រទេសរ៉ូស្សី ក្នុងតំបន់ ឆឹលីយ៉ាបាំង (Tcheliabinsk) ហើយបានធ្វើអោយ​មនុស្ស​ច្រើនជាង ១១០០នាក់រងរបួស។ ប៉ុន្តែលើសពីព្រឹត្តិការណ៍ ដែលកម្រនឹងជួបបែបនេះ អ្នកចេះធ្វើក្រាហ្វិច ជាច្រើននាក់ បានបង្កើតគំនិតចម្លែកៗ គួរអោយចាប់អារម្មណ៍។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពីថ្ងៃកើតហេតុ និងបន្ទាប់ពីខ្សែរវីដេអូ ប្រមាណ​ជាជាង១០ខ្សែរ ត្រូវបានបង្ហោះ នៅលើអាំងធើណែតនោះ រូបភាពដ៍ពិសេសៗជាច្រើន ក៏បានបញ្ចេញខ្លួនមកតាមដែរ។

សូមទស្សនារូបភាពទាំងនេះ និងវីដេអូមួយខ្សែ នៅខាងក្រោម ដូចតទៅ៖

- រូបភាពភ្ជាប់ នឹងលោកវ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ូស្សី

- ភ្ជាប់ជាមួយនឹង បក្សីមួម៉ៅ (Angry birds)

- ភ្ជាប់មកជាមួយ នឹងរូបភាពជីវចល របស់កុមារ ដ្រាហ្គុង ប៊ល ស្សិត (Dragon Ball Z)

- រូបភាពភ្ជាប់ប្លែកៗ ពីគំនូរជីវចលរបស់កុមារ ផ្សេងទៀត

- ខ្លះទៀត នឹកឃើញពីបាល់ហ្គូលហ្វ៍ របស់ឆុក នួរីស (Chuck Norris) វាយពីសហរដ្ឋអាមេរិក មកធ្លាក់នៅរ៉ូស្សី

- រូបខ្លះគិតថា ជាការទន្ទ្រានរបស់ មនុស្សពិភពខាងក្រៅ ដូចនៅក្នុងភាពយន្ដ «សង្រ្គាមពិភពលោក» របស់អាមេរិក

- ខ្លះទៀត បានឆ្លៀតឱកាស ដើម្បីឌឺដងអាជ្ញាធរ នៅតំបន់ឆឹលីយ៉ាបាំង ថាគ្មានអីផ្លាស់ប្ដូរ មុននិងក្រោយ ការធ្លាក់ដុំគ្រួស។

- និងវីដេអូមួយ និយាយពីព្រឹត្តិការណ៍នេះ ហើយយកតម្រាប់តាម ... ហ្គាំណាំ ស្តាយ (Gangnam Style)

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...