កីឡាករ​បាល់​ទាត់ អេដេន ឌីស្សិកូ ត្រៀម​ត្រឡប់​ទៅ​អាឡឺម៉ង់​វិញ

កីឡាករវ័យ ២៦ឆ្នាំរូបនេះ មានចំណូល ១២ម៉ឺនផោនក្នុងមួយសប្តាហ៏នៅក្នុងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City)។ ហើយក្រុមម្ចាស់ជើងឯកអាឡឺម៉ង់ ជឿថាខ្សែប្រយុទ្ធអន្តរជាតិបូស្នៀរូបនេះ នឹងចាប់យក ឪកាសដើម្បីទៅចូលរួមជាមួយនឹងក្រុមដ៉តម័នដ៏ ហើយជាកន្លែងដែលគាត់នឹងក្លាយទៅជា «បុរសដ៏សំខាន់»។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករខ្សែប្រយុទ្ធអេដិន ឌីស្សិកូ (Edin Dzeko) អាចបញ្ចុះតំលៃខ្លួនសល់ត្រឹមតែ ២០លានផោនក្នុង រដូវក្តៅដើម្បីប្តូរ​ទៅ​កាន់ក្រុមបូរ៉ូស៊ែ ដ៉តម័នដ៏ (Borussia Dortmund) ។


កីឡាករអេដិន ឌីស្សិកូ របស់ម៉ែនឆេស្ទើ បន្ទាប់ពីទាត់បញ្ចូលទី របស់លីវើភូលរួចមក។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ មានចំណូល ១២ម៉ឺនផោនក្នុងមួយសប្តាហ៏នៅក្នុងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City)។ ហើយក្រុមម្ចាស់ជើងឯកអាឡឺម៉ង់ ជឿថាខ្សែប្រយុទ្ធអន្តរជាតិបូស្នៀរូបនេះ នឹងចាប់យក ឪកាសដើម្បីទៅចូលរួម​ជាមួយ​នឹងក្រុមដ៉តម័នដ៏ ហើយជាកន្លែងដែលគាត់នឹងក្លាយទៅជា «បុរសដ៏សំខាន់»។

ឌីស្សិកូ បានមកចូលរួមជាមួយនឹងក្រុមម៉ែនឆេស្ទើ ស៊ីធី ក្នុងតំលៃខ្លួន២៧លានផោន ដែលផ្ទេរ មកពីក្រុមវ៉លស្បឺក (Wolfsburg) ប្រទេសអាឡឺម៉ង់កាលពី២ឆ្នាំមុន។

គាត់បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន ១៦គ្រាប់ គ្រប់កម្មវិធីប្រកួតទាំងអស់ក្នុងរដូវកាល នេះ ប៉ុន្តែគាត់ត្រូវប្រឈម​មុខ​ប្រកួតប្រជែង យកតំណែងជាខ្សែប្រយុទ្ធជាជំរើសដំបូង ជាមួយនឹងកីឡាករ កាឡូស តេវ៉ែស (Carlos Tevez) និងកីឡាករ សឺជីអូ អាក្វេរ៉ូ (Sergio Aguero)។

ក្រុមដ៉តម័នដ៏ ចង់បានកីឡាករ ឌីស្សិកូ គឺដើម្បីជំនួសតំណែងរបស់កីឡាករ រ៉ូបឺត លេវ៉ាន់ដូស្គី (Robert Lewandowski) ដែលនឹងត្រូវចាកចេញពីក្រុម ក្នុងរដូវក្តៅនេះ ទៅចូលរួមជាមួយក្រុម បាយឺន ម៉ូនិជ (Bayern Munich)។

ក្រុមយក្សរបស់ប្រទេសអាឡឺម៉ង់មួយនេះ ចង់លក់កីឡាករ លេវ៉ាន់ដូស្គី ទៅកាន់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ប៉ុន្តែខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ ប្រហែលជាចង់ទៅចូលរួម ជាមួយនឹងក្រុមបាយឺនជាង៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ The Sun
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...