កីឡាករម៉ាតា៖ ហ្វ្រែង ឡាំផាដ ជាវីរបុរស
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 19, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ឆែលស៊ី (Chelsea) សំរេចចិត្តរួចហើយថា នឹងឲ្យកីឡាករហ្វ្រែង ឡាំផាដ (Frank Lampard) ចាកចេញពីក្រុមនៅក្នុងរដូវក្តៅខាងមុខ បន្ទាប់ពីបដិសេធសំណើរកិច្ចសន្យាថ្មីទៅ ដល់ខ្សែបំរើរូបនេះ។
កីឡាករ ចន ម៉ាតា ទាត់នៅក្នុងក្រុមឆែលស៊ី។
ស្ថិតក្នុងវ័យ ៣៤ឆ្នាំ ក្រុមឆែលស៊ីជឿថា ពួកគេបានឃើញកីឡាករដ៏ល្អបំផុតម្នាក់ ដែលបាន ខិតខំខ្លាំងណាស់ ក្នុងការជួយឲ្យក្រុមទទួលបានជោគជ័យ។ ប៉ុន្តែកីឡាករឡាំផាដ ខ្វះគ្រាប់បាល់បញ្ចូលទីតែ៣គ្រាប់ទៀតប៉ុណ្ណោះ អាចស្មើនឹងកីឡាករ បប៊ី ថាមប្លីង (Bobby Tambling) ដែលជាអ្នកស៊ុតបាល់បញ្ចូលទីឲ្យក្រុមឆែលស៊ីបានច្រើន ជាងគេ។
កីឡាករ ចន ម៉ាតា (Juan Mata) បាននិយាយកោតសរសើរដល់ ខ្សែបំរើអន្តរជាតិអង់គ្លេសរូប នេះថា «ខ្ញុំយល់ថា ហេតុអ្វីបានជា ប្រិយមិត្តចង់ឲ្យហ្វ្រែងនៅទីនេះ គឺដោយសារអ្នកគាំទ្រទាំង អស់ស្រលាញ់គាត់»។
កីឡាកររូបនេះបានបន្តថា «គាត់ជាបុរសដ៏អស្ចារ្យម្នាក់ ជាប្រធានក្រុមដ៏អស្ចារ្យ និងជាវីរបុរស ម្នាក់សំរាប់ក្រុម។ សំរាប់រូបខ្ញុំផ្ទាល់ និងមិត្តរួមក្រុមទាំងអស់ ពិតជាមានកិត្តិយសណាស់ ដែល បានលេងជាមួយគាត់។ សំរាប់រយះពេល ១០ឆ្នាំ គាត់ស្ទើតែស៊ុតបានច្រើនជាង ១០រដូវកាល នៅក្នុងលីក។ គាត់ជាកីឡាករកំពូលម្នាក់»។
ហ្វែ្រង ឡាំផាដ កីឡាករខ្សែរបំរើរបស់ឆែលស៊ី ពេលប្រកួតជាមួយនឹងអាស្តុនវីឡា។
ម៉ាតាក៏បានស្ងើចសរសើរ ដល់កីឡាករជំនាន់ក្រោយ ដែលជាតារាកំពុងតែរះក្នុងទឹកដី ស្តែមហ្វដ ប្រិដ្ជ (Stamford Bridge) ដែរ។
កីឡាករខ្សែបំរើអន្តរជាតិប្រេស៊ីល អូស្កា (Oscar) បានរកគ្រាប់បាល់បញ្ចូលទី មួយគ្រាប់ទៀត ហើយជួយឲ្យក្រុមឆែលស៊ីយកឈ្នះ ក្រុមប្រិនហ្វដ (Brentford) ដោយលទ្ធផល ៤-០ក្នុងការប្រកួត អេហ្វអេខាប់ (FA Cup) និងជួយឲ្យក្រុម កក់កៅអីទៅវគ្គបន្ទាប់ដែលត្រូវជួបជាមួយក្រុម មីដលប្រូ (Middlesbrough) ក្នុងជុំទី៥។
ម៉ាតា បានបន្ថែមថា នឹងមានអ្វីជាច្រើនទៀត ដែលកីឡាករខ្សែបំរើវ័យក្មេងរូបនេះ នឹង ផ្តល់ជូន។
គាត់បន្តថា «អូស្កា ជាកីឡាករដ៏អស្ចារ្យម្នាក់។ គាត់មានអាយុត្រឹមតែ២១ឆ្នាំ ក្មេងណាស់ តែគាត់បានក្លាយ ទៅជាកីឡាករដ៏ល្អរួចទៅហើយ។ ខ្ញុំមានអារម្មណ៏សប្បាយរីករាយ ណាស់ដែលបានលេងជាមួយគាត់។ ខ្ញុំរីករាយពីព្រោះ គាត់ជាកីឡាករដែលអស្ចារ្យម្នាក់»។
នៅពេលដែលពាក្យចចាមអារាមនៅតែបន្ត ជុំវិញបញ្ហាអនាគតរបស់អ្នកចាត់ការបណ្តោះ អាសន្នទៅលើ លោក រ៉ាហ្វា បិនីតេស (Rafa Benitez) នោះ កីឡាករម៉ាតាបានប្រាប់ឲ្យដឹងថា កីឡាករក្នុងក្រុមទាំងអស់ ស្ម័គ្រចិត្តជួយដល់អ្នកចាត់ការរូបនេះឲ្យអស់ពីលទ្ធភាព។
ខ្សែបំរើអន្តរជាតិអេស្ប៉ាញរូបនេះដដែលបានបន្តថា «រ៉ាហ្វា គឺជាអ្នកចាត់ការទូទៅ យើងទាំង អស់គ្នានៅជាមួយគាត់ ដើម្បីគាំទ្រគាត់។ អ្នកចាត់ការ បុគ្គលិក កីឡាករ និងអ្នកគាំទ្រទាំងអស់ ចង់បានអ្វីៗដូចគ្នា គឺដើម្បីឈ្នះពានរង្វាន់។ ដូច្ឆេះយើងមកទីនេះ ដើម្បីឈ្នះ»៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ The Sun
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ