តោខៀវឆែលស៊ី ទិញ​បាន​ខ្សែ​ប្រយុទ្ធ​អាឡឺម៉ង់ «ស្កឺរ៉ល» ជា​ផ្លូវ​ការ​ហើយ

ក្រុមបាល់ទាត់តោខៀវឆែលស៊ី (Chelsea) បានចុះកិច្ចសន្យាទិញយកខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ អេនដ្រេ ស្កឺរ៉ល (Andre Schurrle) មកពីក្រុមនៅក្របខ័ណ្ឌបូដេសលីកា (Bundesliga) បាយឺ ឡេវើកូសិន (Bayer Leverkusen) ចប់រួចរាល់ជាផ្លូវការហើយ បន្ទាប់ពីមានព្រមព្រាងគ្នាក្នុងតម្លៃ ១៨លានផោន (២៧.៧៤លានដុល្លា ឬ២១.២២លានអ៊ឺរ៉ូ)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់តោខៀវឆែលស៊ី (Chelsea) បានចុះកិច្ចសន្យាទិញយកខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ អេនដ្រេ ស្កឺរ៉ល (Andre Schurrle) មកពីក្រុមនៅក្របខ័ណ្ឌបូដេសលីកា (Bundesliga) បាយឺ ឡេវើកូសិន (Bayer Leverkusen) ចប់​រួចរាល់ជាផ្លូវការហើយ បន្ទាប់ពីមានព្រមព្រាងគ្នាក្នុងតម្លៃ ១៨លានផោន (២៧.៧៤លានដុល្លា ឬ២១.២២លានអ៊ឺរ៉ូ)។


អេនដ្រេ ស្កឺរ៉ល កីឡាកបាល់ទាត់រជម្រើសជាតិអាឡឺម៉ង់។ (Joern Pollex/Getty Images)

ស្កឺរ៉ល បានក្លាយជាកីឡាករដំបូងគេ ដែលលោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ទិញចូល បន្ទាប់ពីអ្នកចាត់ការ​សញ្ជាតិព័រទុយហ្គាល ត្រឡប់មកដឹកនាំឆែលស៊ីវិញ ហើយគាត់ (ស្កឺរ៉ល) បានចុះកិច្ចសន្យាលេងឲ្យក្រុម​តោខៀវ​រយៈ​ពេល ៥ឆ្នាំ។

ខ្សែប្រយុទ្ធរូបនេះ បាននិយាយថា៖ «វាជាកិត្តិយសដ៏ធំធេងសម្រាប់រូបខ្ញុំ ដែលមានឱកាសលេងឲ្យក្លឹបនេះ ជាមួយ​ក្រុមនេះ និងជាមួយអ្នកគាំទ្រដ៏អស្ចារ្យ។»

កីឡាករវ័យ ២២ឆ្នាំ បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន ១១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤ប្រកួតក្នុងលីក សម្រាប់​ក្រុមឡេវើកូសិន កាលពីរដូវកាល ២០១២-២០១៣។

គាត់បានជួយឲ្យក្រុមឡេវើកូសិន បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៣ នៅក្នុងក្របខ័ណ្ឌបូដេសលីកា អាឡឺម៉ង់ និងជួយក្រុមឲ្យទទួលបានកៅអីមួយ ទៅលេងនៅក្របខ័ណ្ឌអ៊ឺរ៉ុប ឆែមពានលីក (Champions League)។

ស្កឺរ៉ល ដែលលេងក្នុងដំណែងជា ខ្សែបម្រើស្លាប ឬខ្សែប្រយុទ្ធកណ្តាលនោះ ក៏បង្ហាញពីទម្រង់លេងបានយ៉ាងល្អដែរ នៅក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់ ពោលគឺខ្សែប្រយុទ្ធរូបនេះ ទាត់បញ្ចូលទីបាន ៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២៤ប្រកួត និងបានជាប់ក្នុងឈុតជម្រើសជាតិ ទៅលេងពានរង្វាន់អ៊ឺរ៉ូ ២០១២ (Euro 2012) ផងដែរ។

ខ្សែប្រយុទ្ធថ្មីក្រុមឆែលស៊ីរូបនេះ នឹងមកចូលរួមក្រុម ជាមួយនឹងមិត្តរួមជាតិ ម៉ាកូ ម៉ារីន (Marko Marin) ដែលបាន​ផ្ទេរពីក្រុមវើដឺ ប្រេម៉ិន (Werder Bremen) មកកាន់កីឡាដ្ឋាន ស្តេមហ្វដ ប្រិជ្ជ (Stamford Bridge) កាលពីខែកក្កដា ឆ្នាំ២០១២ ប៉ុន្តែគាត់បានចូលឲ្យក្រុមបានតែ ១២លើកទេ ក្នុងរដូវកាលដំបូង។

ខ្សែប្រយុទ្ធរូបនេះដដែល បានបន្ថែមថា៖ «យើងមានក្រុមមួយដ៏ល្អ ជាពិសេសមានកីឡាករក្មេងៗ ដែលពោរពេញ​ទៅ​ដោយភាពប៉ិនប្រសព្វជាច្រើន។ ក្រោមការដឹកនាំរបស់លោកម៉ូរីញ៉ូ ខ្ញុំជឿជាក់ថា យើងប្រាកដជាមានរដូវកាល​មួយ​ដ៏អស្ចារ្យ។ សម្រាប់ក្រុមនេះ ការឈ្នះពានរង្វាន់ ជាគោលដៅដ៏ធំបំផុត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...