ម៉ូរីនញ៉ូ ឲ្យចេកទៅកីឡាករ ដើម្បីញ៉ាំឲ្យមានកម្លាំងពេលកំពុងប្រកួត
រឿងរ៉ាវដ៏កម្រ បានកើតឡើង នៅនាទីទី៧២ នៃការប្រកួតវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Europa League» កាលពីយប់ថ្ងៃព្រហស្បត្តិ៍កន្លងមក រវាងក្រុម «Manchester United» និងក្រុម «Rostov»។ នៅក្នុងកីឡាដ្ឋាន «Old Trafford» ខណៈពេលដែលក្រុម «Manchester United» បាននាំមុខមួយគ្រាប់ហើយនោះ កីឡាករ «Marcos Rojo» ខ្សែការពារមកពីប្រទេសអាហ្សង់ទីន របស់ក្រុមនេះ បានបង្ហាញពីអាការៈហេវហត់ (ខ្វះជាតិស្ក ក្នុងឈាម) ដែលអាចធ្វើឲ្យក្រុម «Rostov» អាចរកចន្លោះប្រហោងឃើញ ហើយអាចវាយលុក រកគ្រាប់បាល់ស្មើមកវិញបាន។
ដើម្បីជួយសង្គ្រោះ កីឡាករក្មេងវ័យរូបនេះ និងជាពិសេសពង្រឹងខ្សែការពារ របស់ក្រុម នៅចំពោះការវាយសម្រុកដ៏ខ្លាំងក្លា របស់ក្រុមបាល់ទាត់ មកពីប្រទេសរ៉ូស្ស៊ីនោះ គ្រូបង្វឹកក្រុមអង់គ្លេស ដ៏ល្បីឈ្មោះ លោក ចូហ្សេ ម៉ូរីនញ៉ូ (José Mourinho) មានវិធីសាស្ត្រមួយដ៏ពិសេស។ លោកបានយកចេកមួយផ្លែ [...]