របាយការណ៍៖ វៀតណាម«លាងឈើកខ្វក់»ពីកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចខ្លួន
ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ មក ឈើប្រមាណ ៣០ម៉ឺនម៉ែត្រគូប ត្រូវបានដឹកចេញពីប្រទេសកម្ពុជា ដោយខុសច្បាប់ និងត្រូវអាជ្ញាធរវៀតណាម ប្ដូរក្រដាសស្នាម ឲ្យក្លាយជាឈើស្របច្បាប់ (ការលាងឈើកខ្វក់) ដែលមានតម្លៃប្រមាណជាង ១៣លានដុល្លារសហរដ្ឋអាមេរិក។ នេះ បើតាមទិន្នន័យ នៅក្នុងរបាយការណ៍មួយ ចេញផ្សាយដោយអង្គការអន្តរជាតិ «Environnement Investigation Agency» ហៅកាត់ថា «EIA» ដែលមានជំនាញ ខាងការស៊ើបអង្កេត រឿងរ៉ាវទាក់ទងនឹងបរិស្ថាន។
របាយការណ៍របស់អង្គការ «EIA» ចេញផ្សាយនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ ដែលមានកម្រាស់១០ទំព័រ និងដែលមានចំណងជើង «ជនល្មើសមុខដដែល៖ [...]