«វើទូទីខល័រ» ទូរស័ព្ទដៃតម្លៃជាងមួយម៉ឺនដុល្លា ចេញលក់ហើយ
ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសអង់គ្លេស វើទូ (Vertu) បានប្រកាសចេញលក់នូវផលិតផលថ្មីរបស់ខ្លួន ប្រភេទទូរស័ព្ទដៃពិសេស មានឈ្មោះថា «វើទូទីខល័រ» (Vertu Ti Color) ដែលមាន២ពណ៌ឲ្យជ្រើសរើស ក្នុងនោះមានពណ៌ខៀវ និងពណ៌ក្រហម។ ក្រុមហ៊ុនផលិតចំនួនតែ១០០០គ្រឿងប៉ុណ្ណោះ ហើយក្នុងមួយគ្រឿងតម្លៃ ១១៦០០ដុល្លាសហរដ្ឋអាមេរិក។
ពណ៌ក្រហមមានរហ័សនាមថា «ព្រះអាទិត្យរៀបលិចពណ៌ក្រហម» (Sunset Red) រីឯពណ៌ខៀវមានរហ័សនាមថា «កណ្តាលរាត្រីពណ៌ខៀវ» (Midnight Blue)។
អ្វីដែលធ្វើឲ្យទូរស័ព្ទដៃរបស់ក្រុមហ៊ុនវើទូ មានតម្លៃខ្ពស់ដាច់គេនេះ ដោយសារតែការរចនារបស់វាមានភាពស្រស់ស្អាត យ៉ាងប្រណិត និងទាន់សម័យ។ តួររបស់វើទូទីខល័រនេះ ត្រូវបានផលិតឡើងពីធាតុទីតាញ៉ូមថ្នាក់ទី៥ [...]